Banner KNP Detail Top

ស្ត្រីជាបុគ្គលិកម្នាក់ បានជិះម៉ូតូទៅផ្ញើនៅចំណតម៉ូតូរបស់ផ្សារទំនើប រតនារតនាផ្លាហ្សា រួចក៏ឡើងទៅធ្វើការ លុះដល់ពេលចុះមកវិញ ក៏ស្រាប់តែបាត់ម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើល

ស្ត្រីជាបុគ្គលិកម្នាក់ បានជិះម៉ូតូទៅផ្ញើនៅចំណតម៉ូតូរបស់ផ្សារទំនើប រតនារតនាផ្លាហ្សា រួចក៏ឡើងទៅធ្វើការ លុះដល់ពេលចុះមកវិញ ក៏ស្រាប់តែបាត់ម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចចំណតរថយន្ត-ម៉ូតូ ផ្សារទំនើប «រតនាផ្លាហ្សា» ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ស្ត្រីរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ឲ្យដឹងថា «គាត់គឺជាបុគ្គលិកបម្រើការនៅក្នុងហាងស៊ុប នៅឯជាន់ទី៣ នៃផ្សារទំនើប «រតនាផ្លាហ្សា» គាត់បានធ្វើការនៅកន្លែងនោះអស់រយៈពេលជិត១ឆ្នាំទៅហើយ។ ដោយរាល់ពេលដែលគាត់ជិះម៉ូតូមកធ្វើការ គឺគាត់តែងតែយកម៉ូតូទៅផ្ញើនៅឯចំណតខាងក្រោយក្រោមដីរបស់ផ្សារ ហើយចំណតនោះ គឺជាចំណតដែលអាចផ្ញើបានទាំងភ្ញៀវ និងបុគ្គលិកបម្រើការនៅក្នុងផ្សារ គឺរួមគ្នាតែម្ដង»។ ប្រភពដដែលបន្តថា ដល់ពេលវេលាគាត់ត្រូវចូលធ្វើការ គាត់និងមិត្តភក្ដិប្រុសរបស់គាត់ដែលស្នាក់នៅបន្ទប់ជួលជិតគ្នា បានជិះម៉ូតូរបស់គាត់ម៉ាកហុងដាស្កុបភី ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ8489 ដោយដឹកគ្នាចេញពីបន្ទប់ជួល ឆ្ពោះទៅកន្លែងធ្វើការ។ លុះពេលទៅដល់កន្លែងកើតហេតុ គាត់ក៏ចុះពីលើម៉ូតូ ហើយឱ្យម៉ូតូទៅមិត្តភក្តិប្រុសដែលជិះមកជាមួយគ្នានោះ យកម៉ូតូទៅផ្ញើ ដោយកន្លែងផ្ញើនោះ គឺដំណើរការដោយម៉ាស៊ីន»។


ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា បន្ទាប់ពីផ្ញើហើយ បុរសជាមិត្តភក្តិរបស់គាត់ (ជនរងគ្រោះ) ក៏បានទុកសំបុត្រផ្ញើម៉ូតូនៅក្នុងកែប រួចក៏នាំគ្នាឡើងទៅធ្វើការ។ លុះដល់វេលាកើតហេតុ ពួកគាត់បានចេញពីធ្វើការ រួចដើរទៅរកយកម៉ូតូ ក្នុងគោលបំណងជិះទៅបន្ទប់ជួលវិញ។ ប៉ុន្តែពេលទៅដល់ ស្រាប់តែរកម៉ូតូមិនឃើញសោះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខដែលយាមនៅទីនោះតែម្ដង។ សន្តិសុខធ្វើការឆែកឆេរកាមេរ៉ាសុវត្ថិភាព ប៉ុន្តែនៅពេលឆែកឆេរនោះ សន្តិសុខក៏ប្រាប់ទៅគាត់ (ជនរងគ្រោះ) វិញថា មិនឃើញម៉ូតូរបស់គាត់ពេលជិះមកផ្ញើនោះទេ ធ្វើឱ្យរូបគាត់ (ជនរងគ្រោះ) មិនសុខចិត្តឡើយ។ សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅធ្វើការអន្តរាគមន៍ និងបាននាំជនរងគ្រោះទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលទឹកថ្លា ដើម្បីដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង