Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍រថយន្តស៊ីទែនដឹកហ្គាស បុកប៉ះជាមួយរថយន្តទេសចរណ៍ នៅចំណោទពេជ្រនិល លោកយាយម៉ៅពេជ្រនិល

គ្រោះថ្នាក់ចរាចរណ៍រថយន្តស៊ីទែនដឹកហ្គាស បុកប៉ះជាមួយរថយន្តទេសចរណ៍ នៅចំណោទពេជ្រនិល លោកយាយម៉ៅពេជ្រនិល

ខេត្តកំពង់ស្ពឺ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊ីទែនដឹកហ្គាស បុកប៉ះជាមួយរថយន្តទេសចរណ៍ នៅចំណោទពេជ្រនិល លោកយាយម៉ៅពេជ្រនិល ។ នេះបើយោងតាមរូបភាពពី ៖ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា សមត្ថកិច្ចខេត្តកំពង់ស្ពឺបានអោយដឹងនៅថ្ងៃទី ៣១ សីហា ២០២៣នេះថា មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តសុីទែនដឹកហ្គាស បុកប៉ះជាមួយរថយន្តប្រភេទ ទេសចរណ៍ នៅចំណោទពេជ្រនិល លោកយាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រ ១០៣-១០៤ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។


ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីនេះបណ្តាលឲ្យមានអ្នករងរបួសផងដែរ ។ ពលរដ្ឋបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សប្រមាណ១០នាក់ បានរងរបួសធ្ងន់ស្រាល ខណៈបុរសម្នាក់ត្រូវបានស្លាប់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកប្រេងឥន្ទនៈជាមួយរថយន្តដឹកអ្នកដំណើរ VIP ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ហួសលោកយាយម៉ៅពេជ្រនិល ប្រមាណ២០០ម៉ែត្រពីក្រុងភ្នំពេញ។

បច្ចុប្បន្នមន្ត្រីជំនាញ និងក្រុមអ្នកសង្គ្រោះបានទៅដល់ទីតាំងកើតហេតុ និងកំពុងអន្តរាគមន៍ជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់៕

អត្ថបទដែលជាប់ទាក់ទង