Banner KNP Detail Top

កម្លាំងនគរបាលស្រុកស្រែអំបិល ឃាត់ខ្លួនជនសង្ស័យ ០១នាក់ តាមដីកា ពីបទចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កម្លាំងនគរបាលស្រុកស្រែអំបិល ឃាត់ខ្លួនជនសង្ស័យ ០១នាក់ តាមដីកា ពីបទចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន


ខេត្តកោះកុង ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទីដោយអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុក កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលជ្រោយស្វាយ អនុវត្តន៍តាមដីកាបង្គាប់អោយចាប់ខ្លួនជនសង្ស័យចំនួន ០១នាក់ប្រុស នៅចំនុចក្រោយសាលារៀនភ្នំស្រឡៅ ស្ថិតក្នុងភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
មន្ត្រីនគរបាលស្រុកស្រែអំបិល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉េត គា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ពីបទចាត់ចែង និងប្រើប្រាស់នូវសាធាតុញៀនខុសច្បាប់ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភ្នំពក ភូមិសារ៉ាយ ឃុំ ជ្រោយស្វាយ។
ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង