Banner KNP Detail Top

ផ្ទះលក់ចាប់ហួយចំនួន២គ្រួសារ នៅភូមិពងទឹក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានឆាបឆេះ

ផ្ទះលក់ចាប់ហួយចំនួន២គ្រួសារ នៅភូមិពងទឹក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានឆាបឆេះ

ខេត្តកែប ៖ កាលពី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ផ្ទះលក់ចាប់ហួយចំនួន២គ្រួសារ នៅភូមិពងទឹក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានឆាបឆេះ ។ ប្រជាពលរដ្ឋដែលមានលំដ្ឋានជាប់ និងលំនៅដ្ឋាននេះបាននិយាយថា ការឆេះផ្ទះអ្នកលក់ដូរឥវ៉ាន់ចាប់ហួយចំនួន២គ្រួសារនេះ គួរអោយខ្លាចបំផុត ព្រោះស្នូរផ្ទុះដូចគ្រាប់រំសេវទាំងកណ្ដាលអធ្រាត្រនេះក៏ឆេះលឿនណាស់ផងដែរ ។


ភ្លើងឆេះផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលម្នាក់ឈ្មោះ លីម លី ឆេះឃ្លាំងដាក់ស្រាបៀ និងសម្ភារៈលក់ដូរជាច្រើន រួមទាំងរថយន្តចំនួន២គ្រឿង និងពលរដ្ឋម្នាក់ទៀតឈ្មោះអ៊ុយ សាង លក់គ្រឿងសំណង់ និងគ្រឿងម៉ាស៊ីនផ្សេងៗទៀតជាច្រើន ។ សម្ភារៈលក់ដូររបស់ពលរដ្ឋ២គ្រួសារនេះ ពិតជារាប់ម៉ឺនដុល្លារ ប៉ុន្តែមិនមានអ្នកណារងរបួសក្នុងហេតុការណ៍ឆេះនេះទេ ។
កម្លាំងនគរបាលមានការជួយអន្តរាគមន៍ដែរ ដោយមានរថយន្តពន្លត់អគ្គិភ័យខេត្តកំពតកែបស្រុកកំពង់ត្រាចចំនួន៧គ្រឿង ជួយបាញ់ទឹកពន្លត់ និងមិនអោយឆេះរាលដាលបន្តដល់ផ្ទះប្រជាពលរដ្ឋនៅជិតគ្នាបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង