Banner KNP Detail Top

ផ្ទៃអាងស្តុកទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ហក់ឡើងលើសចំណុចប្រកាសអាសន្នហើយ

ផ្ទៃអាងស្តុកទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ហក់ឡើងលើសចំណុចប្រកាសអាសន្នហើយ

ស្ទឹងត្រែង៖ តាមរបាយការណ៍បានទេដឹងថាបើគិតមកដល់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ កម្ពស់ទឹកទំបន់វារីអគ្គិសនីសេសានក្រោម២ បានហក់ឡើងលើសបន្ទាត់ក្រហមហើយ ពោលគឺដល់ចំណុចប្រុងប្រយ័ត្នត្រឹម ៧៥,០០ម៉ែត្រ ទឹកក្នុងផ្ទៃអាំងទាំងមូលបានកើនឡើងដល់ទៅ៧៥,២៧ម៉ែត្រ។
ប្រភពបានឲ្យដឹងទៀតថាការកើនឡើងកម្ពស់ទឹកបែបនេះ គឺដោយសារតែប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជោគជាំជាច្រើនថ្ងៃជាប់ៗគ្នាពាសពេញខេត្តស្ទឹងត្រែង និងភ្លៀងធ្លាក់នៅតំបន់ផ្នែកខាងលើៗនៃដងទន្លេសេសានថែមទៀតផង ។
តាមរបាយការណ៍របស់មន្ទីរធនធាន ទឹក និងឧតុនិយមខេត្តស្ទឹងត្រែងស្តីពីស្ថានភាពទឹកទន្លេទាំង៤ក្នុងខេត្តស្ទឹងត្រែងបានឱ្យដឹងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រួមមាន៖
១-ទន្លេមេគង្គ៖ប្រកាសប្រុងប្រយ័ត្ន = ១០,៧០ម៉ែត្រ
-ពីម្សិលមិញកម្ពស់ទឹក = ៦,៨៤ម៉ែត្រ
-ព្រឹកនេះកម្ពស់ទឹក = ៧,៣៤ម៉ែត្រ
-កើនឡើង = ០,៥០ម៉ែត្រ
២-ទន្លេសេកុង៖ប្រកាសប្រុងប្រយ័ត្ន = ១១,៥០ម៉ែត្រ
-ពីម្សិលមិញកម្ពស់ទឹក = ៦,១២ម៉ែត្រ
-ព្រឹកនេះកម្ពស់ទឹក = ៧,២៤ម៉ែត្រ
-កើនឡើង= ១,១២ម៉ែ្តរ
៣-ទន្លេសេសាន៖ប្រកាសប្រុងប្រយ័ត្ន = ១០,៥០ម៉ែត្រ
-ពីម្សិលមិញកម្ពស់ទឹក = ៥,៩៧ម៉ែត្រ
-ព្រឹកនេះកម្ពស់ទឹក = ៦,២៧ម៉ែត្រ
-កើនឡើង = ០,៣០ម៉ែត្រ
៤-ទំនប់វារីសេសាន៖កម្ពស់ទឹកប្រុងប្រយ័ត្ន = ៧៥,០០ម៉ែត្រ
-កម្ពស់ទឹកក្នុងអាង = ៧៥,២៧ម៉ែត្រ
-ធារទឹកហូរចូលអាង = ៣៩៦៧ m3/s
-ធារទឹកហូរចេញ = ៤០៣០ m3/s
កាលពីថ្ងៃទី៣០ ខែសីហា នាយកក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ ក៏បានចេញលិខិតជូនដំណឹង មកកាន់រដ្ឋបាលខេត្តស្ទឹងត្រែង ស្តីពីស្ថានភាពកម្ពស់ទឹកក្នុងទំនប់វារីអគ្គិសនីដែលមានការកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដើម្បីឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកនៅខ្សែទឹកខាងក្រោមផងដែរ ដើម្បីការពារនូវមហន្តរាយផ្សេងៗដែលនឹងកើតឡើងជាយថាហេតុ៕

 

អត្ថបទដែលជាប់ទាក់ទង