Banner KNP Detail Top

អគ្គិភ័យឆាបឆេះចេញពីហាងកាត់សក់មួយកន្លែង នៅផ្សារក្រុងបាវិត បង្កការភ្ញាក់ផ្អើល

អគ្គិភ័យឆាបឆេះចេញពីហាងកាត់សក់មួយកន្លែង នៅផ្សារក្រុងបាវិត បង្កការភ្ញាក់ផ្អើល

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

អគ្គិភ័យឆាបឆេះចេញពីហាងកាត់សក់មួយកន្លែងនៅផ្សារក្រុងបាវិត បង្កការភ្ញាក់ផ្អើលដល់សន្តិសុខនិងអ្នកភូមិនាំគ្នាដងទឹកជះពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកធ្វើអន្តរាគមន៍ដោយយករថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់រហូតគ្រប់គ្រងស្ដានការណ៍បានមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ករណីអគ្គិភ័យដែលបានឆាបឆេះហាងកាត់សក់នេះបណ្ដាលអោយ ឆេះខូចខាតសម្ភារៈមួយចំនួន ហើយមិនរាលដាលដល់ផ្ទះជិតខាងនិងរងរបួសមនុស្សនោះទេ ហើយអគ្គីភ័យបានរលត់ទៅវិញនៅវេលាម៉ោង ៤និង៤០នាទីថ្ងៃដដែល។

យោងតាមសមត្ថកិច្ចបានអោយដឹងថា ការមកអន្តរាគមន៍នេះមានការចូលរួមពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតចំនួន១០នាក់ រថយន្តពន្លត់អគ្គិភ័យចំនួន ០១ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត រថយន្តពន្លត់អគ្គិភ័យ០១គ្រឿង និងក្រុមហ៊ុនកាស៊ីណូសឹងស៊ឺប៉ាយី រថយន្តពន្លត់អគ្គិភ័យ ០១ គ្រឿង។
មូលហេតុអគ្គិភ័យឆាបឆេះនេះ គឺដោយសារឆ្លងចរន្តអគ្គិសនីបណ្ដាលអោយទុស្សេខ្សែភ្លើងបង្កការភ្ញាក់ផ្អើលតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង