Banner KNP Detail Top

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៍ពាណិជ្ជកម្ម នៅទីក្រុងគុនមីង ប្រទេសចិន នៅថ្ងៃទី១៤ កញ្ញា

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៍ពាណិជ្ជកម្ម នៅទីក្រុងគុនមីង ប្រទេសចិន នៅថ្ងៃទី១៤ កញ្ញា

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ថ្ងៃទី ១៤ ខែកញ្ញា សម្តេច នឹងអញ្ជើញទៅចូលរួមពិព័រណ៍ពាណិជ្ជកម្ម នៅទីក្រុងគុនមីង ប្រទេសចិន។ ការទៅចូលរួមនេះ គឺដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជា។


សម្តេច បានបន្តថា ការទៅលើកនេះ យើងកាត់បន្ថយចំនួនមន្រ្តី ទៅចូលរួម ដើម្បីកាត់បន្ថយការចំណាយ របស់រាជរដ្ឋាភិបាល ។
សម្តេចធិបតី ក៏បានសុំឲ្យក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីរកការពង្រឹង ការនាំចេញ និងភាពប្រកួតប្រជែងរបស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង