Banner KNP Detail Top

បុរសម្នាក់ ខណៈកំពុងតែឆាម្ហូប ស្រាប់តែមានក្មេងទំនើងចំនួន៣នាក់ ជិះម៉ូតូ មកដល់រួចកាប់ ជនរងគ្រោះ ដល់ក្នុងផ្ទះ

បុរសម្នាក់ ខណៈកំពុងតែឆាម្ហូប ស្រាប់តែមានក្មេងទំនើងចំនួន៣នាក់ ជិះម៉ូតូ មកដល់រួចកាប់ ជនរងគ្រោះ ដល់ក្នុងផ្ទះ

ភ្នំពេញ ៖ បុរសជាជនរងគ្រោះម្នាក់ ខណៈកំពុងតែឆាម្ហូប ស្រាប់តែមានក្មេងទំនើងចំនួន៣នាក់ជិះម៉ូតូហុងដាឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញHY-៧៥២៧ មកដល់រួចកា.ប់ជនរងគ្រោះដល់ក្នុងផ្ទះ បណ្ដាលរងរបួសដេរអស់ចំនួន២៥ថ្នេរ បង្កឱ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៣៧២ ស្ថិតក្នុងភូមិខ្វាវ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនរងគ្រោះខាងលើមានឈ្មោះ វិបុល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរចុងភៅធ្វើម្ហូបលក់នៅផ្ទះ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ប្ដីរបស់គាត់កំពុងតែឆាម្ហូបអោយភ្ញៀវដែលកុម្ម៉ង់ទិញយកទៅផ្ទះ ដោយសារគាត់មិនតម្រូវអោយភ្ញៀវអង្គុយហូបនៅបន្ទប់ជួលនោះទេ ស្រាប់តែមានក្មេងទំនើងចំនួន៣នាក់ជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ ភ្នំពេញHY-៧៥២៧ មកដល់ រួចក៏ដើរចូលសំដៅទៅប្ដីរបស់គាត់ ហើយក៏យកកាំបិតបុ័ងតោរបស់ប្ដីគាត់ដែលធ្វើម្ហូបនោះយកមកកា.ប់ប្ដីគាត់ចំក្បាល និងដៃខាងឆ្វេង ធ្វើឱ្យហូរឈា.មពេញឥដ្ឋការ៉ូបន្ទប់ជួលតែម្តង។
ប្រពន្ធជនរងគ្រោះបន្តថា បន្ទាប់មកជនបង្កបានកាប់សម្ភារៈលក់ដូររបស់គាត់ធ្វើឱ្យខូចខាតអស់មួយចំនួនធំទៀតផង ហើយគ្រានោះក៏មានប្រជាពលរដ្ឋជិតខាងជួយចាប់ដែរ តែចាប់មិនជាប់ ដោយសារជនសង្ស័យចំនួន៣នាក់មានកាំបិតបុ័ងតោនៅនឹងដៃផង រួចក៏បានឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង ក្រោយមកក៏មានរថយន្តសង្គ្រោះគ្គីនិកឯកជនមកដឹកប្ដីរបស់គាត់ទៅព្យាបាលផងដែរ។ ប្ដីគាត់គ្រូពេទ្យប្រាប់ថា មានរបួស២កន្លែង ដេររបួសសរុប២៥ថ្នេរ បន្ទាប់មកប្តីគាត់បានធូរស្រាល ក៏សុំពេទ្យមកស្នាក់នៅផ្ទះវិញ។ ក្នុងនោះផងដែរ រូបគាត់ស្នើសុំអំពាវនាវដល់អធិការដ្ឋានខណ្ឌដង្កោ ជួយស្រាវជ្រាវតាមស្លាកលេខម៉ូតូម៉ាកហុងដាឌ្រីម ភ្នំពេញHY-៧៥២៧ ដែលជនបង្កជាក្មេងទំនើង មានមនុស្សសរុប៣នាក់ផង។ ហើយសូមអរគុណសមត្ថកិច្ចដែលបានមកទទួលពាក្យបណ្ដឹងដល់គ្លីនិកឯក ដោយមិនចាំបាច់ប្ដីគាត់ទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍នោះទេ។ ប្ដីនិងរូបគាត់ដែលជាប្រពន្ធមិនបានមានទំនាស់ពាក្យសំដី ឬបញ្ហាណាមួយនោះទេ ដោយមិនដឹងមូលហេតុអ្វី ក៏ស្រាប់តែមានក្មេងទំនើងមកវាយកាប់ប្ដីរបស់គាត់ដល់បន្ទប់ជួលបែបនេះតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង