Banner KNP Detail Top

រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល! ស្ត្រីម្នាក់ បានយកកូនអាយុទើប៣ខែ២០ថ្ងៃ ទៅជ្រមុជក្នុងធុងទឹករហូតដល់ស្លាប់ ដោយសារខឹងប្តីមានស្រី ត្រូវបានសមត្តកិច្ចឃាត់ខ្លួនបានហើយ

រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល! ស្ត្រីម្នាក់ បានយកកូនអាយុទើប៣ខែ២០ថ្ងៃ ទៅជ្រមុជក្នុងធុងទឹករហូតដល់ស្លាប់ ដោយសារខឹងប្តីមានស្រី ត្រូវបានសមត្តកិច្ចឃាត់ខ្លួនបានហើយ

ខេត្តកណ្តាល ៖ ជនសង្ស័យជាម្តាយឈ្មោះ នៅ ស្រីណៃ អាយុ២៤ឆ្នាំ ចំណែកប្តីឈ្មោះ នៅ រតនា អាយុ២០ ឆ្នាំ មុខរបរ ជាកម្មករលើកស្រាបៀរ រស់នៅភូមិឃុំកើតហេតុ ។ រីឯជនរងគ្រោះជាកូនឈ្មោះ នៅ រតនា វីសាល ភេទប្រុស អាយុ៣ខែ២០ថ្ងៃ ។
រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីពេលថ្មីនេះ ស្ថិតនៅភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ដោយមានស្ត្រីម្នាក់បានយកកូនអាយុទើប៣ខែ២០ថ្ងៃ ទៅជ្រមុជក្នុងធុងទឹករហូតដល់ស្លាប់ ដោយសារខឹងប្តីមានស្រី ហើយស្ត្រីជាម្តាយរូបនោះក៏ត្រូវបានសមត្តកិច្ចឃាត់ខ្លួនដែរ ។

កន្លងមកជនសង្ស័យ និងប្ដី ឧស្សាហ៍ឈ្លោះទាស់ទែងគ្នាណាស់ ដោយសារប្រពន្ធខឹងប្ដីមានស្រីច្រើន ។ លុះនៅថ្ងៃទី៨ ខែកញ្ញា ជនសង្ស័យដែលស្ត្រីជាម្តាយបានដាក់កូនក្នុងអង្រឹងឲ្យដេក ហើយអង្គុយចាំមើល ពេលប្ដីចេញទៅធ្វើការ និងម្ដាយក្មេកចេញទៅផ្សារបាត់ ជនសង្ស័យឃើញសភាពស្ងាត់ ក៏បានលើកបីទារកចេញពីអង្រឹងដើរចូលទៅក្នុងបន្ទប់ទឹកក្នុងផ្ទះ ហើយយកក្បាលទារកជ្រមុជទឹកក្នុងធុងទឹក ទុកចោល រួចដើរទៅក្រៅផ្ទះធ្វើជាបោកខោអាវ រហូតដល់ម៉ោង៨ ម្ដាយក្មេកបានមកដល់ឃើញទារកនៅក្នុងធុងទឹកក៏ស្រែកឆោឡោ និងរាយការណ៍ជូនសមត្ថកិច្ច ។
កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល នគរបាលបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងអង្គភាពការពារកុមារ(CPU)ឲ្យចុះទៅសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកខ្សាច់កណ្ដាល និងប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើកោសល្យវិច្ច័យ ពិនិត្យកន្លែងកើតហេតុ ដោយប្រើពេលវេលា ៥ម៉ោង ក្រោយមកទើបរកឃើញជនសង្ស័យជាម្ដាយបង្កើតទារកនេះ ជាឃាតករ ត្រូវបានឃាត់ខ្លួន ។
ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនឈានដល់ការសម្លាប់កូនខ្លួនឯង គឺព្រោះតែខឹងនឹងប្ដីខ្លួនមានស្រីច្រើន ។ ចម្លើយសារភាពពាក់ព័ន្ធបទល្មើសជាក់ស្តែងជាអំពើឃាតកម្ម សមត្ថកិច្ចបានរៀបចំកសាងសំណុំបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង