Banner KNP Detail Top

នគរបាលស្រុកជលគីរី បង្ក្រាបបទល្មើសនេសាទនៅចំំណុចបឹងកោះលត ក្នុងភូមិសាស្រ្តភូមិកោះលត ឃុំកោះថ្កូវ

នគរបាលស្រុកជលគីរី បង្ក្រាបបទល្មើសនេសាទនៅចំំណុចបឹងកោះលត ក្នុងភូមិសាស្រ្តភូមិកោះលត ឃុំកោះថ្កូវ

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ នៃអធិការដ្ឋាននគរបាលស្រុកជលគីរី ចុះបង្ក្រាបបទល្មើសនេសាទនៅចំំណុចបឹងកោះលត ក្នុងភូមិសាស្រ្តភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្មាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី សូត្រ សុផេត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ។


ជាលទ្ធផល៖ រុះរើរបាំងស្បៃមុង ៥កន្លែង ប្រវែង ២០០ម៉ែត្រ,លបលូស្បៃមុងចំនួន ៥លប,បង្គោលចំនួន ៧៥ដើម,លែងកូនត្រី ៦០គីឡូក្រាម។
សម្ភារៈទាំងអស់ត្រូវបានកំទេចចោលនៅនឹងកន្លែង ៕

អត្ថបទដែលជាប់ទាក់ទង