Banner KNP Detail Top

ប្ដីស្លាប់ ប្រពន្ធរបួសធ្ងន់ គ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ

ប្ដីស្លាប់ ប្រពន្ធរបួសធ្ងន់ គ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ

ភ្នំពេញ៖ កាលពី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធ ចេញពីផ្ទះ ទៅធ្វើការ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារទាក់ដៃចង្កូត ជាម៉ូតូផ្សេង បណ្តាលឱ្យដួលបោក ក្បាលស្លាប់ ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ដំបូង មានស្ត្រីម្នាក់ បានជិះម៉ូតូម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវព្រៃស ទិសដៅពីខាង លិចទៅខាងកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានប្តីប្រពន្ធមួយគូ បានជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC.8860 ឌុបគ្នាក្នុងល្បឿន ក៏ទាក់ដៃចង្កូតជាមួយម៉ូតូហុងដា វ៉េវ បណ្តាលឱ្យបុរសជាប្តី បានដួលបោកក្បាល ស្លាប់ភ្លាមៗ ឯប្រពន្ធ រងរបួសធ្ងន់ធ្ងរ ចំណែកភាគីម្ខាងទៀត រងរបួសស្រាល ។


បុរសរងគ្រោះបាត់បង់ជីវិតនោះ មានឈ្មោះ មួង ផុន អាយុ ៤៣ ឆ្នាំ ។ ប្រពន្ធ ឈ្មោះ សុីវ ធីនី អាយុ ៤០ ឆ្នាំ អ្នកទាំងពីរ មានស្រុកកំណើត នៅភូមិស្រែគូ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកម្ចាស់ម៉ូតូហុងដា វ៉េវ មានឈ្មោះ ព្រំ ស៊ុនរី ភេទស្រី អាយុ ៤២ ឆ្នាំ មានស្រុកកំណើត នៅភូមិរៃខាងជើង ឃុំក្រោលគោល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ក្រោយកើតហេតុ សពបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូទាំង ពីរគ្រឿង ត្រូវបានវាស់វែង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ នាពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង