Banner KNP Detail Top

បង្ក្រាបករណី រក្សាទុក ជួញដូរ ចែកចាយនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បង្ក្រាបករណី រក្សាទុក ជួញដូរ ចែកចាយនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

 

ស្រុកបាកាន ៖ ដោយមានការចង្អុលការ ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន ។ កម្លាំងប៉ុស្តិ៍ត្រពាំងជងសហការជាកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកដឹកនាំដោយលោកវរសេនីយ៍ទោ សុង គឹមសែ អធិការរងបានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ ចែកចាយនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១លើក នៅចំណុចផ្ទះឈ្មោះ អោ សំអឿន ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ។
-ជាលទ្ធផលឃាត់ខ្លួនមនុស្សចំនួន ០១នាក់ឈ្មោះអោក ឡុញ ភេទប្រុសអាយុ ៣១ ឆ្នាំរស់នៅភូមិឃុំខាងលើ វត្ថុតាងរួមមាន ៖
១.ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ទម្ងន់ ២.៩១ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ)។
២.អំពូលសម្រាប់ជក់០១
៣.បំពង់បឺតមួយចំនួន
៤.ទូរស័ព្ទម៉ាកវីវ៉ូ ពណ៌ខ្មៅ០១គ្រឿង
មនុស្ស និងវត្ថុតាងបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកបាកានដើម្បីបំពេញបែបបទ
តាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង