Banner KNP Detail Top

បង្រ្កាបករណីក្មេងទំនើងជិះម៉ូតូកែឆ្នៃខុសបច្ចេកទេស បង្កការំខានដល់ប្រជាពលរដ្ឋ

បង្រ្កាបករណីក្មេងទំនើងជិះម៉ូតូកែឆ្នៃខុសបច្ចេកទេស បង្កការំខានដល់ប្រជាពលរដ្ឋ

ស្រុកបាកាន៖ កាលពីពេលថ្មីៗនេះ ដោយមានការចង្អុលការ ដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន ។ កម្លាំងប៉ុស្តិ៍ត្រពាំងជងបានចុះបង្រ្កាបករណីក្មេងទំនើងជិះម៉ូតូកែឆ្នៃខុសបច្ចេកទេសបង្កការំខានដល់ប្រជាពលរដ្ឋមួយលើកនៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិក្រោលក្របី ឃុំត្រពាំងជង។
លទ្ធផល : នាំខ្លួនមនុស្សចំនួន០៤នាក់.
ទី១ . ឈ្មោះ រ៉េត បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រះអំពិល ឃុំបឹងបត់កណ្ដោល ។
ទី២ .ឈ្មោះ ជាតិ លីសា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិបត់ត្រាច ឃុំបឹងបត់កណ្ដោល ។
ទី៣ .ឈ្មោះ ខឿន ភ័ណ្ឌ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ទី៤ .ឈ្មោះ សំ វណ្ណស័ក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃស្វាយ ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
.វត្ថុតាង ម៉ូតូ៤គ្រឿង
១. ម៉ូតូធន់សេ១២៥ សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ផ្លាកលេខ ពោធិ៍សាត់1K.7819 (កែបូម សាក់សុី ខ្នងនឹងសំបកកង់)
២. ម៉ូតូធន់សង់ប៊ិច សេរីឆ្នាំ២០១២ ពណ៍ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1F.6930 (កែបំពង់សុីមាំង សាក់សុី បូម នឹង ខ្នង)
៣. ម៉ូតូធន់សេ១២៥ សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1l.5991 (កែបូម សាក់សុី ខ្នង នឹងសំបកកង់)
៤. ម៉ូតូធន់សង់ប៊ិច សេរីឆ្នាំ២០១២ ពណ៏ខៀវ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 5282 (កែបូម សាក់សុី ខ្នងនិងសំបកកង់)។
ចំពោះមនុស្សយើងអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ ចំណែកឯម៉ូតូរក្សាទុកនៅប៉ុស្តិ៍ដើម្បីអោយម្ចាស់យករបស់ពិតមកដោះដូរទើបអោយម៉ូតូត្រឡប់ទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង