Banner KNP Detail Top

ស្ត្រីជាឃាតក បានសារភាពនៅស្នងការដ្ឋាននគរបាលខេត្ត ករណីកាប់សម្លាប់ប្តី ដ៏ឃោរឃៅបំផុត

ស្ត្រីជាឃាតក បានសារភាពនៅស្នងការដ្ឋាននគរបាលខេត្ត ករណីកាប់សម្លាប់ប្តី ដ៏ឃោរឃៅបំផុត

ភ្នំពេញ ៖ ស្ត្រីជាឃាតកបានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្ត កាលពី១សប្តាហ៍មុន ប្រពន្ធបានកាប់សម្លាប់ប្តីនៅក្នុងបន្ទប់ដេកក្នុងផ្ទះ ក្រោយពីប្តីមកពីចូលរួមខួបកំណើតគេ ស្រវឹងដេកលង់លក់មិនដឹងខ្លួន នៅវេលាម៉ោងប្រហែល៣ជិតភ្លឺឈានចូលថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៣នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ស្តាប់ចម្លើយ ឃាតក ដៃឆៅរូបនេះ ផ្តល់ចម្លើយទាំងបំពានមកលើប្តី ដែលស្លាប់ទៅនោះ ក្នុងចេតនា ភូតកុហក សមត្ថកិច្ច មហាជន ។ កូនប្រុសបង្កើតរបស់សព ដែលត្រូវជាកូនប្រពន្ធដើមមុន បច្ចុប្បន្នកំពុងរស់នៅជាម្តាយ នៅរាជធានីភ្នំពេញ និយាយអួលដើម ក ទឹកភ្នែក ខណៈឪពុកគាត់ ត្រូវបានប្រពន្ធក្រោយសម្លាប់ យ៉ាងឃោរឃៅ សាហាវ ព្រៃផ្សៃ ទៅហើយ ហេតុអីមិនអោយគាត់ បានសុខ ស្ងប់ស្ងាត់ បានទៅកាន់សុគតិភាព បែរជាជនដៃដល់ និយាយទាំងបំពាន បំភ្លៃការពិត ទម្លាក់កំហុសដាក់មកលើសពឪពុក របស់ខ្លួនធ្ងន់ធ្ងរយ៉ាងនេះ ?

បុរសជាកូនប្រពន្ធដើម បាននិយាយថា អ្វីដែលខ្ញុំមិនពេញចិត្ត ត្រង់ថា គាត់បានប្រាប់សមត្ថកិច្ចថា ឪពុកខ្ញុំមើលងាយគាត់ថា (មុខគាត់ មិនស្មើនឹងប្រអប់លេងស្រីក្មេង នេះជារឿងមិនពិត ហើយអាក្រក់បំផុត ) ។ ខ្ញុំមិនមែនចេះតែថាទេ ក្រោយដឹងថាឪពុកខ្ញុំ ត្រូវបានប្រពន្ធក្រោយសម្លាប់ ខ្ញុំក៏បានទៅស្រុកនោះដែរ ដើម្បីសួរនាំបងប្អូនអ្នកជិតខាង តើរឿងហ្នឹងកើតចេញពីការប្រចណ្ឌមែនឬអត់ ! ក្នុងនោះខ្ញុំបានទៅជួបមិត្តភក្កិរបស់ឪពុកខ្ញុំជាច្រើនរូប ដែលពួកគាត់ធ្លាប់ដើរជាមួយគ្នា ធ្លាប់គ្រោះថ្នាក់ក្រឡាប់ឡានជាមួយគ្នា ជាមិត្តជំនិតរបស់គាត់។

ទីបំផុត ! ខ្ញុំព្យាយាមសួរមិត្តភ័ក្តិរបស់ពុកខ្ញុំ ទាំង 10នាក់ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ឪពុករបស់ខ្ញុំគាត់មិនបានប្រព្រឹត្ត ដូចអ្វីដែលប្រពន្ធក្រោយរបស់គាត់ ប្រាប់ទៅកាន់សមត្ថកិច្ច និងប្រព័ន្ធផ្សព្វផ្សាយនោះឡើយ។ ខ្ញុំគិតរួចហើយថា ប្រសិនបើឪពុករបស់ខ្ញុំ គាត់ជាមនុស្សល្អ ហើយបានប្រព្រឹត្តដូចប្រពន្ធក្រោយគាត់និយាយ ដូចជាករណីប្រចណ្ឌជាដើម បើគាត់ប្រព្រឹត្ត គាត់ត្រូវទទួលចុះ ប៉ុន្តែករណីនេះ មិនមែនដូចការបកស្រាយរបស់ប្រពន្ធក្រោយនោះឡើយ។

បុរសជាកូនដើមបានឲ្យដឹងទៀតថា , ក្នុងនាមជាកូន ជាធម្មតាកាលណាឪពុកទៅមានប្រពន្ធថ្មីម្នាក់ទៀត គួរណាស់តែស្អប់គាត់ ! ចុះហេតុអ្វីបែរជាយើងត្រូវតែការពារគាត់ ។ ពីព្រោះថារឿងចាស់ៗអតីតកាល រវាងឪពុកខ្ញុំជាមួយម្ដាយ គាត់មិនត្រូវគ្នា បែកបាក់គ្នា មិនមែនជារឿងដែលខ្ញុំជាកូនត្រូវស្អប់ឬប្រកាន់គាត់ ឬខឹងយកទោសអ្វីចំពោះគាត់នោះទេ អ្វីដែលគាត់ទាំងពីរនាក់រស់នៅមិនចុះសម្រុងនឹងគ្នា ការចែកផ្លូវគ្នានោះយើងមិនអាចមើលឃើញជាមុនបានទេ។ ប៉ុន្តែអ្វីដែលខ្ញុំបាននឹងកំពុងគិត ហើយក៏ធ្លាប់ទទួលស្គាល់ពីមុនមក ឪពុករបស់ខ្ញុំមានគុណធម៌ ស្រឡាញ់កូន ទំនប់បម្រុង គិតគូរពីកូនគ្រប់បែបយ៉ាង ។ ក្នុងនោះសូម្បីតែមុនត្រូវបានប្រពន្ធក្រោយកាប់សម្លាប់រយៈពេលមួយសប្តាហ៍ បងប្រុសរបស់ខ្ញុំ គាត់មានបញ្ហាហិរញ្ញវត្ថុ ខ្វះខាតក្នុងការបង់រំលោះផ្ទះ គឺឪពុករបស់ខ្ញុំ គាត់គិតណាស់ ទូរស័ព្ទមកកាន់កូនៗទាំងអស់គ្នា ពិភាក្សាគ្នា ដើម្បីព្យាយាមជួយគ្នា។

ឥឡូវនេះ បើគាត់បានទទួលមរណភាពទៅហើយ សូមឱ្យគាត់បានទៅកាន់សុគតិភព ហើយតុលាការ ក៏បានដំណើរការរឿងក្តីនេះផ្ដល់យុត្តិធម៌ដល់សពឪពុករបស់គាត់។ ដូច្នេះសូមមជ្ឈដ្ឋានទូទៅ មេត្តាជ្រាប អំពីបុគ្គលិកលក្ខណៈ របស់ឪពុកខ្ញុំ គាត់ជាមនុស្សល្អ គិតកូនចៅខ្លាំងណាស់ ដែលពួកខ្ញុំជាកូនៗ ចាំមិនភ្លេចចំពោះ គុណធម៌របស់គាត់។

សូមរម្លឹកព័ត៌មានថា ករណីឃាតកម្មប្រពន្ធកាប់ប្ដីជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់នៅក្នុងបន្ទប់ដេករួចប្រពន្ធធ្វើដំណើរទៅសារភាពនៅស្នងការដ្ឋានខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានបញ្ជាក់អោយដឹងថា , ប្រពន្ធបានកាប់សម្លាប់ប្តីនៅក្នុងបន្ទប់ដេកក្នុងផ្ទះ ក្រោយពីប្តីមកពីចូលរួមខួបកំណើតគេស្រវឹងដេកលង់លក់មិនដឹងខ្លួន រួចហើយស្ត្រីជាឃាតកបានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តនៅវេលាម៉ោងប្រហែល៣ជិតភ្លឺឈានចូលថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៣នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះសេង គឹមចេង អាយុ៧០ឆ្នាំ (ប្តី) ចំណែកជនដៃដល់ឈ្មោះ ចេង ចាន់ថា( ប្រពន្ធ) អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ទាំង២នាក់ប្តីប្រពន្ធតែងតែឈ្លោះប្រកែកគ្នាជារឿយៗ។
សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីជាប្រពន្ធឈ្មោះចេង ចាន់ថា បានធ្វើដំណើរទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដោយបញ្ជាក់ថា ខ្លួនបានសម្លាប់ប្តីហើយ។
ក្រោយពីធ្វើកោសល្យវិច័យរួចនគរបាលបានសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារប្រពន្ធកាប់ជាច្រើនកាំបិតបណ្តាលអោយស្លាប់នៅក្នុងបន្ទប់ដេកលើពួក។…
បច្ចុប្បន្នជនត្រូវចោទ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិនឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ៕

អត្ថបទដែលជាប់ទាក់ទង