Banner KNP Detail Top

ស្រូវមានហាងឆេងល្អបន្តិចវិញ ក្រោយមន្ត្រីជំនាញ ក្រុមហ៊ុន និងអាជ្ញាធរ ចុះបង្កអន្តរាគមន៍ ជួយដោះស្រាយលើការបង្ក បញ្ហាពីក្រុមឈ្មួញ

ស្រូវមានហាងឆេងល្អបន្តិចវិញ ក្រោយមន្ត្រីជំនាញ ក្រុមហ៊ុន និងអាជ្ញាធរ ចុះបង្កអន្តរាគមន៍ ជួយដោះស្រាយលើការបង្ក បញ្ហាពីក្រុមឈ្មួញ

បាត់ដំបងៈ អ្នកស្រី សុង ស៊ីយា កសិកររស់នៅក្នុងភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះថា រដូវបង្កបង្កើនផលឆ្នាំនេះ លោកស្រី បានដាំដុះដំណាំស្រូវ ដូចរាល់ឆ្នាំ មានចំនួន ៦ ហិកតា ជាប្រភេទស្រូវស្រាល។ រដូវថ្មីឆ្នាំនេះ ស្រូវហុចផលបានច្រើនជាងឆ្នាំចាស់ ដោយក្នុងមួយហិកតា ទទួលស្រូវពី ៥ ទៅ ៦ តោន ខណ:ឆ្នាំមុនៗ បានត្រឹមតែ ៤ តោនប៉ុណ្ណោះ។


លោកស្រី បានបន្តថា បើប្រៀបធៀប រវាងឆ្នាំកន្លងមក រយៈពេលដូចគ្នា តម្លៃស្រូវ ឆ្នាំនេះ មានហាងឆេងខ្ពស់ គួរសម ដែលជាក់ស្តែង បីថ្ងៃមកថ្ងៃនេះ ស្រូវក្នុងមួយតោន លក់បានតម្លៃ ១.១៥០.០០០ រៀល គ្រាឆ្នាំ២០២២ ក្នុងមួយតោន លក់បានត្រឹមតែតម្លៃ ១.៥០.០០០ រៀល ឬ ១៨០.០០០ រៀលប៉ុណ្ណោះ។
ចំណែកកសិករ ឈ្មោះ ជា សានី អាយុ៣៦ឆ្នាំ រស់នៅក្នុងឃុំកំពង់ព្រៀង ដូចគ្នា បានឲ្យដឹងដែរថា ឆ្នាំនេះអ្នកស្រីដាំដុះស្រូវ លើដីស្រែផ្ទាល់ខ្លួន ចំនួន ២ ហិកតា ជាស្រូវពូជស្រងែស្រាល ចំពោះទិន្នផលវិញ បានប្រហាក់ប្រហែល គ្នានឹងឆ្នាំចាស់ បានជិត ៥ តោន ក្នុងមួយហិកតា ហើយលក់បានថ្លៃគ្រាន់បើជាងឆ្នាំមុន បើទោះបីវា ប្រែប្រួលតម្លៃទាបបន្តិច ចុងក្រោយនេះ ក្នុងតម្លៃ ១.៣៣០.០០០ រៀល មកនៅត្រឹម ១.១៥០.០០០ រៀល ក្នុងមួយហិកតា។ ក្នុងតម្លៃស្រូវ បច្ចុប្បន្ន ដែលលក់បាន ១.១៥០.០០០ រៀលនេះ លោកស្រី ចំណេញប្រាក់ជាង ១លានរៀល បើទូទាត់នឹង ប្រាក់ថ្លៃដើម ចំណាយលើសេវាឈ្នួល ក៏ដូចជា ជីផ្សេងៗ អស់ប្រមាណជា ១.៥០០.០០០ រៀល ក្នុងមួយហិកតា សង្ឃឹមថា នៅថ្ងៃបន្ទាប់ទៀត ស្រូវអាចលក់បាន ថ្លៃជាង បច្ចុប្បន្ននេះ នោះកសិករ នឹងលស់ប្រាក់ចំណេញកាន់តែប្រសើរ។
ពាក់ព័ន្ធតម្លៃស្រូវ ប្រែប្រួលនេះ លោក ភួ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជានាយកក្រុមហ៊ុន បៃតង បានអះអាងប្រាប់ពលរដ្ឋជាកសិករ និងអាធ្ញាធរមូលដ្ឋានថា ចំពោះមុខនេះ លោក ធានាទទួលទិញស្រូវពីកសិករឲ្យបានលឿន និងធានាមិនឲ្យតម្លៃស្រូវធ្លាក់ទាប ក្រោម ១.១៥០.០០០ រៀលឡើយ នៅក្នុងមួយតោន៕

អត្ថបទដែលជាប់ទាក់ទង