Banner KNP Detail Top

ឃាត់ខ្កួនជនសង្ស័យបានហើយ រួចជនសង្ស័យបានសារភាព

ឃាត់ខ្កួនជនសង្ស័យបានហើយ រួចជនសង្ស័យបានសារភាព

កណ្តាល ៖ សូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា ជនសង្ស័យដែលបានបង្កើត Acc Telegrame ថ្មី យករូបលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដើម្បីឆាតខ្ចីលុយ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជំនាញបានធ្វើការឃាត់ខ្កួនជនសង្ស័យបានហើយ រួចជនសង្ស័យបានសារភាពពីអំពើរបស់ខ្លួន។

សូមរំលឹកព័ត៌មាន ! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល នៅយប់ថ្ងៃអាទិត្យ ទី១០ ខែកញ្ញានេះ បានប្រកាស ជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា ថ្មីៗនេះ មានជនខិលខូចបានប្រើលេខទូរស័ព្ទក្លែងបន្លំ ឈ្មោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល និងរូបថតលោកឧត្តមសេនីយ៍ទោស្នងការ បង្កើត Telegram ប្រើលេខ +៨៥៥ ៧៦ ៣៥១ ៨៧០៨ ក្លែងបន្លំ ដើម្បីសុំខ្ចីលុយ ពិសេសបានឆាតទៅសុំខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានប្រកាស បដិសេធទាំងស្រុង លេខទូរស័ព្ទផ្លូវការលោកឧត្តមសេនីយ៍ទោ ស្នងការ មានតែមួយគត់ គឺ 017 787 666។ ករណីនេះ ជំនាញកំពុងស្រាវជ្រាវ ចាត់វិធានការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង