Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ចំនួន៨នាក់ បន្ទាប់ពីបង្កភាពអនាធិបតេយ្យវាយគ្នា នៅចំណុចរង្វង់មូលតោ២

ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ចំនួន៨នាក់ បន្ទាប់ពីបង្កភាពអនាធិបតេយ្យវាយគ្នា នៅចំណុចរង្វង់មូលតោ២

ព្រះសីហនុ ៖ ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៨នាក់ បន្ទាប់ពីបង្កភាពអាណាធិបតេយ្យវាយគ្នានៅចំណុចរង្វង់មូលតោ២។ ឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋកាលពី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច រង្វង់មូលតោ២ ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យមានគ្នា៨នាក់ បានធ្វើសកម្មភាពយកដំបងទីបដែកវាយទៅលើជនរងគ្រោះ១ក្រុមទៀត បណ្តាលអោយរងរបួសដៃ ដងខ្លួន និងក្បាល។ បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះទៅដល់ទីតាំងកើតហេតុ និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់ ភេទប្រុស ជនជាតិវៀតណាម យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។

ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងដកហូតបានវត្ថុតាងមួយចំនួនដូចជា ទូរស័ព្ទដៃចំនួន១១គ្រឿង ដំបងទីបដែក៣ដើម ដំបងរលាស់១ដើម ប៉ែលដងដែក១ដើម ស្ព្រាយម្រេច១កំប៉ុង និងរថយន្ត ១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-2832 ។ ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងធ្វើការសួរនាំ៕

អត្ថបទដែលជាប់ទាក់ទង