Banner KNP Detail Top

ជនសង្ស័យម្នាក់ ជិះម៉ូតូធ្វេីសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ ខណៈជិះម៉ូតូ២នាក់ប្តីតាមដងផ្លូវ

ជនសង្ស័យម្នាក់ ជិះម៉ូតូធ្វេីសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ ខណៈជិះម៉ូតូ២នាក់ប្តីតាមដងផ្លូវ


ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី យប់ ថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុបចូលផ្សារព្រៃទា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។


ជនសង្ស័យម្នាក់ជិះម៉ូតូធ្វេីសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ខណៈជិះម៉ូតូ២នាក់ប្តីតាមដងផ្លូវបានហេីយព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដេញឃាត់បានប្រគល់ជូនសមត្ថកិច្ច។
ជនសង្ស័យឈ្មោះ ចាន់ ផានីត ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ។

មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាមួយគ្រឿងឌុបប្រពន្ធធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1H-1172 ធ្វេីដំណេីរមកពីក្រោយរួចឆក់យកកាបូបស្ពាយពីស្ត្រីជាប្រពន្ធបានហេីយព្យាយាមជិះម៉ូតូគេចខ្លួន តែភ្លាមៗនោះស្រាប់តែមានបុរសម្នាក់បេីកកង់បីដេញបំបុកម៉ូតូបណ្តាលឱ្យដួលទេីបពលរដ្ឋឃាត់ខ្លួនបាន។ ជនសង្ស័យត្រូវបានប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់ ចំណែកកាបូបត្រូវបានប្រគល់ជូនម្ចាស់ដេីមវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង