Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ រួមនឹងថ្នាំញៀនមួយចំនួន

ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ រួមនឹងថ្នាំញៀនមួយចំនួន

កណ្តាល៖ សមត្ថកិច្ចសុ្រកកណ្ដាលស្ទឹងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ក្នុករណីផ្តល់ទីតាំង នឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក ice)កើតហេតុនៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៣ ចំណុចភូមិ ប្រាសាទ ឃុំ ព្រែកស្លែងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖
ជនសង្ស័យ១-ឈ្មោះ វឿន វណ្ណា ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ប្រាសាទ ឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
២-ឈ្មោះ ហ៊ឹម ផាត ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ តាដោលទី៣ឃុំ អំពៅព្រៃ ស្រុក កណ្ដាលស្ទឹង ខេត្ដ កណ្ដាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)ធ្លាប់ជាប់ពន្ធនាគារចំនួន ០២ លើកពីបទជួញដូរដោយខុសច្បាប់នៅសារធាតុញៀនរយះ០៤ឆ្នាំនៅពន្ធនាគារព្រៃស
នឹងធ្លាប់ជាប់ពន្ធ័ធានាគារខេត្ដកណ្ដាលចំនួន០១លើកពីបទហឹង្សាទៅវិញទៅមករយះពេល០១ខែ។
វត្ថុតាងចាប់យកថ្នាំញៀនប្រភេទម៉ាទឹកកក(ice)
ចំនួន ០៥កញ្ចប់ ធំ ០១ មធ្យម ០៤។
ទូរសព្ទ៍ដៃម៉ាកណូគារអិនចុចពិលពណ៍ខ្មៅចំនួន០១គ្រឿង។
សម្ភារៈប្រើប្រាស់នឹងវិចខ្ចប់ថ្នាំញៀនមួយចំនួន។
នឹងកាបូបស្ពាយចំនួន០១។


ប្រភពបានបន្តទៀតថា៖
នៅថ្ងៃ ខែ ឆ្នាំ កើតហេតុ ខាងលើមានប្រជាពលរដ្ឋល្អបានរាយការណ៍មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែងថាមានជនសង្ស័យចំនួនពីរនាក់ កំពុងតែធ្វើសកម្មភាពលក់ថ្នាំញៀន ពេលដែលទទួលព័ត៌មានបានភ្លាម។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏បានចុះទៅដល់ទីតាំងកើតហេតុក៍បានឃើញជនសង្ស័យចំនួនពីរនាក់ កំពុងតែអង្គុយនៅខាងមុខផ្ទះ។
ភ្លាមនោះ ពួកគេក៏បានរត់គេចខ្លួន ហើយបោះកាបូបស្ពាយចំនួន ០១ទៅលើដីខាងមុខផ្ទះ ដោយក្នុងនោះ។មានថ្នាំញៀនចំនួន ០៥កញ្ចប់ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក៏បានរាយការណ៍មកផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុកដើម្បីសុំកិច្ចសហប្រតិបត្តិការពេលដែលទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកជំនាញក៏បានចុះទៅសហការជាមួយកម្លាំងប៉ុស្តិ៍និងកម្លាំងប្រជាការពារ ដោយធ្វើការស្រាវជ្រាវ ហើយក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់នោះបានភ្លាមៗតែម្ដង។ បន្ទាប់មកយើងក៏បាននាំខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង មកកាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុក ដើម្បីសួរនាំបន្តទៀត។
តាមចម្លើយសារភាពរបស់ជនសង្ស័ឈ្មោះ ហ៊ឹម ផាត បានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរថ្នាំញៀនពិតប្រាកដមែន ដោយខ្លួនបានទិញថ្នាំញៀនពីឈ្មោះ ខ្មៅភេទ ប្រុស អាយុ ប្រហែល៣៥ឆ្នាំ នៅទំនប់ឆ្កែឆ្កួត ក្រុងតាខ្មៅ ក្នុងតម្លៃ ៨០០០០០ រៀលហើយយកទៅវិច្ចខ្ចប់នៅផ្ទះរបស់ឈ្មោះវឿន វណ្ណាជាញឹកញាប់ដើម្បីយកមកលក់បន្ត និងប្រើប្រាស់ ។
កន្លងមកខ្ញុំបាទចេះលក់និងចែកចាយថ្នាំញៀនចំនួន០៥ឆ្នាំមកហើយរហូតមកដល់ពេលនេះ
ក្រៅពីជួញដូរ និងប្រើប្រាស់ថ្នាំញៀនខ្លួនមិនធ្លាប់ប្រព្រឹត្តបទល្មើស លួចឆក់ ប្លន់អ្វីនោះទេ។
ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង