Banner KNP Detail Top

ទីតាំងល្បែងអនឡាញ យីហោ ចូស្នូកឃឺ ផ្លូវ ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ផ្តើមបើកដំណើរការហើយ​ ឲ្យអ្នកញៀនល្បែងចូលលេងហេីយ​ ចាំមេីលអាជ្ញាធរខណ្ឌចំការមន​ ហ៊ានបង្រ្កាបដែរទេ

ទីតាំងល្បែងអនឡាញ យីហោ ចូស្នូកឃឺ ផ្លូវ ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ផ្តើមបើកដំណើរការហើយ​ ឲ្យអ្នកញៀនល្បែងចូលលេងហេីយ​ ចាំមេីលអាជ្ញាធរខណ្ឌចំការមន​ ហ៊ានបង្រ្កាបដែរទេ

ភ្នំពេញ៖ ចាំមើលតើអភិបាលខណ្ឌចំការម៉ន ហ៊ានបង្ក្រាប បនល្បែងស៊ីសងនៅក្នុងផ្សារចិន មួយន្លែង បង្កប់ល្បែងស៊ីសងជាច្រើនមុខដែលមាន  យីហោ ចូស្នូកឃឺ តាមបណ្តោយផ្លូវ ៧៨ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ  ចាប់ផ្តើមបើកដំណើរការហើយពេលនេះ អាជ្ញាធរ ខណ្ឌចំការមន ហ៊ានបង្ក្រាបដែរឬទេ ។

បើយោងតាមប្រភព ដែលបណ្ដាញសារព័ត៌មាន  ទើបទទួលបានថ្មីៗនេះបានឱ្យដឹងថា  លោកអភិបាលខណ្ឌចំការមន តែងតែដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាល ខណ្ឌ ចំការមន ចុះបង្ក្រាប ល្បែងស៊ីសង គ្រប់គ្រង ហាមមិនឲ្យមាន បង្កប់ល្បែងស៊ីសង គ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស  និងសារធាតុញៀនជាដើម ប៉ុន្តែស្រាប់តែថ្មីៗនេះ គេមើលឃើញថា បនល្បែង ស៊ីសងខាងលើនេះចាប់ផ្ដើម បើក លេងល្បែង យ៉ាងរលូន មិនរំខានដល់សមត្ថកិច្ចក៏ដូចជាខណ្ឌចំការមន ។

ទង្វើនេះបញ្ជាក់ឲ្យឃើញថា បនល្បែងខាងលើ គឺកំពុងតែផ្គើននិង  អនុសាសន៍សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ឬមួយក៏ បនល្បែងខាងលើមានខ្សែធំ បានជាអភិបាលខណ្ឌចំការមនមិនហ៊ានបង្ក្រាបចំពោះបនល្បែងខាងលើនេះ គេឃើញមានអ្នកចូលលេងល្បែង កំពុងតែប្រមូលផ្ដុំគ្នា មានស្រី មានប្រុស លេងយ៉ាងសប្បាយ ដោយមិនខ្វល់ខ្វាយខ្លាចពីរសមត្ថកិច្ចបង្ក្រាបនោះទេ ព្រោះទីតាំងល្បែងខាងលើ មានការយាមកាម ពីក្រុមសន្តិសុខយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខ ក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឲ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះប្រភពបញ្ជាក់ថា បនល្បែងខាងលើនេះ ស្នូកឃ័រ ល្បែងបាញ់ត្រី ល្បែងផ្សេងទៀតជាច្រើន លេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ តាមប្រភពខ្លះថា មើលទៅអាជ្ញាធរទុក្ខគ្រាន់តែចិញ្ចឹមឆ្នាំងបាយ។

គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ<<ភូមិ ឃុំ មានសុវត្ថិភាព>> ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងស៊ីសងមួយនេះផង៕

អត្ថបទដែលជាប់ទាក់ទង