Banner KNP Detail Top

ឃាត់ខ្លួនបានហើយ ករណីទំនាស់ពាក្យសម្ដី រវាងកូនសេកនឹងព្រះសង្ឃ នៅក្នុងវត្ត ឈានដល់កូនសេកសំលាប់ព្រះសង្ឃ

ឃាត់ខ្លួនបានហើយ ករណីទំនាស់ពាក្យសម្ដី រវាងកូនសេកនឹងព្រះសង្ឃ នៅក្នុងវត្ត ឈានដល់កូនសេកសំលាប់ព្រះសង្ឃ

ខេត្តកំពង់ធំ៖ ក្រោយពីមានបទបញ្ជាលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ លោកវរៈសេនីយ៍ទោ ជឹម រីណា អធិការស្តីទី នគរបាលស្រុកស្ទោង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ទ្រា និងប៉ុស្តិ៍កំពង់ចិនជើង រួមទាំងកម្លាំងប្រជាការពារ បង្រ្កាបឃាត់ខ្លួនបានជន សង្ស័យម្នាក់ ពីបទករណីហិង្សាដោយចេតនា។


គួររំលឹកព័ត៌មានថា នៅ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំនុចវត្តស្ពឺជើង ស្ថិតនៅភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ មានអំពើហិង្សាមួយបង្កឡើងដោយជនសង្ស័យឈ្មោះ មី ម៉ៃ ភេទប្រុស មានមុខរបរជាកូនសិស្សលោក អាយុ២០ឆ្នាំ ស្នាក់ក្នុងវត្តស្ពឺជើង ក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ស្រុកកំណើតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បានយកកាំបិតកាប់នឹងទៅលើជនរងគ្រោះឈ្មោះ ផាន សុភាក់ ភេទប្រុស ជាព្រះសង្ឃ អាយុ៣២ ឆ្នាំ គង់នៅក្នុងវត្តស្ពឺជើង ស្ថិតនៅក្នុងទីតាំងភូមិ/ឃុំ ខាងលើបណ្ដាលឲ្យរងរបួសធ្ងន់។
មូលហេតុជន សង្ស័យមានជម្លោះពាក្យសំដីជាមួយជនរងគ្រោះទើបបណ្តាលឲ្យកើតហិង្សាតែម្តង។ ករណីនេះសមត្ថកិច្ចកិច្ច បានចុះទៅដល់កន្លែងកើត ហេតុពិនិត្យ ជាក់ស្តែងក្នុងនោះជនរងគ្រោះរបួសធ្ងន់ធ្ង ៤កន្លែង និងបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់។
លុះដល់ព្រឹកថ្ងៃទី១៨កញ្ញា២០២៣ វេលាម៉ោង៧និង ៥០នាទី ទើបឈានដល់ការបង្រ្កាបឃាត់ជនសង្ស័យបាន នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង