Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ ) និងគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ ) និងគ្រឿងញៀន

បាត់ដំបង ៖ នៅថ្ងៃ ទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ ករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ការបូបលុយ )កើតឡើង នៅចំណុចក្រុមទី១៣ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ ប៊ូ ចន្ធី ភេទស្រី អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួន ០១ នាក់ ភេទប្រុស អាយុប្រហែល២៨ ឆ្នាំ មាឌធំខ្ពស់ ពាក់យឺតអាវពណ៌ខៀវ អាវដៃវែងពណ៌ទឹកក្រូច ស្លៀកខោពណ៌ប្រផេះ ពាក់ស្បែកជើងកវែងពណ៌ត្នោត ពាក់មួកសុវត្ថិភាពពណ៌ខ្មៅលាយឆ្នូតពណ៌ក្រហម នៅខាងក្រោយស្ពាយធុងម៉ាស៊ីនបាញ់ថ្នាំពណ៌ទឹកក្រូចលាយស បានធ្វើសកម្មភាព ជិះម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ស្លាកលេខមិនចាំ ឆក់ទាញយកកាបូបលុយជនរងគ្រោះ ដែលកំពុងជិះម៉ូតូនៅលើដងផ្លូវចំណុចខាងលើ បណ្តាលឲ្យដាច់ខ្សែរកាបូប និងយកការបូបនោះទៅ ដោយនៅក្នុងការបូបលុយនោះ មានទូរសព្ទ័ដៃចំនួន ០១ គ្រឿង ម៉ាក vivo ពណ៌ខ្មៅ រួចជិះម៉ូតូគេចខ្លួនបាត់ ។


បន្ទាប់ពីទទួលបណ្ដឹងដោយផ្ទាល់មាត់ពីជនរងគ្រោះតាមរយៈទូរសព្ទ័ភ្លាមៗក្នុងថ្ងៃកើតហេតុដដែល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ យ៉ង់ ស៊ីដែន ហៅ ដែន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដកហូតវត្ថុតាង៖ -ការបូបលុយស្ពាយពណ៌ខ្មៅ ចំនួន០១ , – ម៉ាស៊ីនបាញ់ថ្នាំចំនួន០១គ្រឿង, -ទូរស័ព្ទដៃចំនួន០២គ្រឿង(ម៉ាក vivo ពណ៌ទឹកប៊ិចចំនួន០១គ្រឿង និងម៉ាក oppo ពណ៌ខ្មៅចំនួន០១គ្រឿង) , -អំពូលកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន០១ , -ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាកស្ទិកពណ៌សថ្លាចំនួន០១ថង់សង្ស័យមានសារធាតុញៀន, -ម៉ូតូចំនួន០១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ស្លាកលេខ បាត់ដំបង 1AQ- 7137 បាននៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៤៥នាទី នៅចំណុច ភូមិអូរត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
សារភាព ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានស្ពាយម៉ាស៊ីនបាញ់ថ្នាំជិះម៉ូតូធ្វើសកម្មភាពឆក់យកកាបូបលុយជនរងគ្រោះជាមនុស្សស្រី នៅចំណុចខាងលើបានសម្រេចពិតប្រាកដមែន ដោយនៅក្នុងការបូបនោះមានទូរសព្ទ័ចំនួន០១គ្រឿងពណ៌ខ្មៅមិនចាំម៉ាក ចំពោះថ្នាំញៀនម៉ាទឹកកក ចំនួន០១កូនថង់ និងឧបករណ៍សម្រាប់ជក់ដែលសមត្ថកិច្ចឆែកេឆេររកឃើញនៅក្នុងហោប៉ាវខោរបស់ខ្លួននោះ គឺពិតជារបស់ខ្លួនដែលទិញសម្រាប់ជក់ ដោយទិញពីគេមិនស្គាល់ឈ្មោះ នៅចំណុចតេសាម ស្រុកសំពៅលូន ខេត្តបាត់ដំបង ៕

អត្ថបទដែលជាប់ទាក់ទង