Banner KNP Detail Top

បុរសម្នាក់ ផឹកស៊ីយប់រហូតស្រវឹងជោគជាំវង្វេងរកផ្លូវទៅផ្ទះលែងឃើញ សូម្បីតែឈ្មោះខ្លួនឯងក៏លែងស្គាល់ដែរ រួចឈប់ម៉ូតូអត់ដកសោចេញទេ និងដេកនៅតាមចិញ្ចើមផ្លូវ

បុរសម្នាក់ ផឹកស៊ីយប់រហូតស្រវឹងជោគជាំវង្វេងរកផ្លូវទៅផ្ទះលែងឃើញ សូម្បីតែឈ្មោះខ្លួនឯងក៏លែងស្គាល់ដែរ រួចឈប់ម៉ូតូអត់ដកសោចេញទេ និងដេកនៅតាមចិញ្ចើមផ្លូវ


ភ្នំពេញ ៖ កាលពី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅលើចិញ្ចើមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរូបនោះស្រវឹងខ្លាំងណាស់រហូតភ្លេចផ្លូវទៅផ្ទះ និងសូម្បីតែឈ្មោះខ្លួនឯងក៏ភ្លេចដែរ មានអ្នកដំណើរប្រទះឃើញដេកស្ដូកស្ដឹងនៅលើចិញ្ចើមផ្លូវ ដោយមានកាបូបលុយ១និង ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1A-6917 នៅក្បែរខ្លួនគាត់ដោយពុំបានដកសោចេញពីម៉ូតូឡើយ ។ ដោយសារតែខ្លាចបាត់បង់ម៉ូតូនិងកាបូបលុយ អ្នកដំណើរបានដាស់ឲ្យក្រោក ប៉ុន្តែគាត់មិនក្រោកនិងមិនកម្រើក ឬឆ្លើយសោះ គឺដេកបាត់មាត់បាត់ ក ក្នុងស្ថានភាពសន្លប់ឈឹងហើយធុំក្លិនស្រាហួងតែម្ដង។


នគរបាលប៉ុស្តិ៍កាកាបទី១បានចុះទៅកាន់ទីនោះ ដាស់ឲ្យក្រោកនៅតែមិនក្រោកទៀត ទើបនគរបាលហៅរថយន្តសង្គ្រោះ ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពេលរថយន្តសង្គ្រោះមកដល់បើកស៊ីរ៉ែនឮខ្លាំងៗ ស្រាប់តែបុរសរូបនេះភ្ញាក់ដឹងខ្លួន ហើយប្រកែកថា អត់ទៅពេទ្យទេ ។ បន្ទាប់មកនគរបាលបានឲ្យគាត់ក្រោកចេញពីចំណុចនេះ ទៅសម្រាកកន្លែងផ្សេងរហូតដល់ស្វាងស្រា ទើបឲ្យជិះម៉ូតូបន្តដំណើរទៅមុខទៀត មិនតែប៉ុណ្ណោះនគរបាលក៏បានព្យាយាមសួរឈ្មោះ និងអាសយដ្ឋានរបស់គាត់ដែរ ដើម្បីទាក់ទងទៅក្រុមគ្រួសារឲ្យទៅទទួលយកគាត់ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែសួរអ្វីក៏មិនចាំដែរ ព្រោះស្រវឹងខ្លាំងពេកភ្លេចអស់ហើយ ។
នេះជាសំណាងខ្លាំងណាស់ ដែលបុរសរូបនោះ អត់បានដកសោរចេញពីម៉ូតូហើយ ប៉ុន្តែអត់មានអ្នកលួចយកទៅ ឬអាចនិយាយបានថាខណៈនោះមិនមានចោរធ្វើដំណើរឆ្លងកាត់ ទើបគាត់ពុំបានបាត់បង់ម៉ូតូនេះ រួមទាំងកាបូបលុយ ៕

អត្ថបទដែលជាប់ទាក់ទង