Banner KNP Detail Top

ប្រទះឃើញស្លាប់បាត់ទៅហើយ ដោយពុំដឹងថា ស្លាប់តាំងពីពេលណានោះទេ ចំណែកនគរបាលបានសន្និដ្ឋានថា បុរសនេះស្លាប់ ដោយសារជម្ងឺខ្យល់គ

ប្រទះឃើញស្លាប់បាត់ទៅហើយ ដោយពុំដឹងថា ស្លាប់តាំងពីពេលណានោះទេ ចំណែកនគរបាលបានសន្និដ្ឋានថា បុរសនេះស្លាប់ ដោយសារជម្ងឺខ្យល់គ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ជួលលេខ៩ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសនេះ ឈ្មោះសុខ ឡៃ អាយុ៤៦ឆ្នាំ មានប្រពន្ធឈ្មោះលន មុំ អាយុ៤៦ឆ្នាំ អ្នកទាំង២នាក់នេះមានកូនប្រុស១នាក់ និងកូនស្រី១នាក់នៅក្នុងបន្ទុកគ្រួសារ ហើយសព្វថ្ងៃបុរសជាប្ដីស្នាក់នៅបន្ទប់ជួលខាងលើម្នាក់ឯង រីឯស្ត្រីជាប្រពន្ធនិងកូនៗរស់នៅឯភូមិពោធិ៍ម្រេញ ឃុំកញ្ជៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។ បុរសរងគ្រោះរូបនេះគឺជាអ្នកដើរលក់អំបុក ចំណែកឯប្រពន្ធនិងកូនជាអ្នកបុកអំបុកសម្រាប់ឲ្យគាត់ដឹកដើលក់ ហើយពេលដើរលក់នោះគាត់ត្រូវស្នាក់នៅផ្ទះជួលខាងលើ លុះលក់អស់ទើបត្រឡប់ទៅស្រុកកំណើតយកអំបុកមកលក់បន្តទៀត ។ ដោយឡែកនៅវេលាយប់ថ្ងៃទី២៣ ខែកញ្ញា បុរសនេះបានចូលដេកជាធម្មតា លុះដល់វេលាម៉ោងប្រមាណជាង៨ព្រឹកថ្ងៃកើតហេតុ មិនឃើញគាត់ក្រោកពីដេក បងប្អូនក៏បានទូរស័ព្ទដាស់ដើម្បីឲ្យទៅលក់អំបុក ប៉ុន្តែគាត់អត់លើកទូរស័ព្ទសោះ។


ប្រភពព័ត៌មានបានបញ្ជាក់ថា ខណៈនោះ បងប្អូនក៏ពុំបានទៅមើលដែរ ព្រោះគិតថា គាត់អស់កម្លាំងក៏ទុកពេលឲ្យគាត់សម្រាកបន្តទៀត ប៉ុន្តែរហូតដល់វេលាថ្ងៃត្រង់ទៅហើយនៅតែមិនទាន់ឃើញភ្ញាក់ទៀត ទើបបងប្អូននទៅស្រែកហៅនិងគោះទ្វារបន្ទប់ដែលជាប់គន្លឹះពីខាងក្នុង តែពុំឮឆ្លើយតបសោះ ។ ដោយមានការងឿងឆ្ងល់ក៏បើកបង្អួចមើលស្រាប់តែប្រទះឃើញគាត់ស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោឡោ និងរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ឲ្យជួយពិនិត្យមើលព្រមទាំងរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើកោសល្យវិច័យ ហើយនគរបាលបានសន្និដ្ឋានថា បុរសនេះស្លាប់ដោយជម្ងឺខ្យល់គ៕

អត្ថបទដែលជាប់ទាក់ទង