Banner KNP Detail Top

ជម្លោះពាក្យសម្ដី រឿងលុយកាក់ ប្អូនថ្លៃប្រុស កាប់បងថ្លៃស្រី របួសធ្ងន់ ឈាមស្រោចខ្លួន

ជម្លោះពាក្យសម្ដី រឿងលុយកាក់ ប្អូនថ្លៃប្រុស កាប់បងថ្លៃស្រី របួសធ្ងន់ ឈាមស្រោចខ្លួន

 

ភ្នំពេញ ៖ ជម្លោះពាក្យសម្ដីពាក់ព័ន្ធរឿងលុយកាក់ ប្អូនថ្លៃប្រុសកាប់បងថ្លៃស្រី រងរបួសធ្ងន់ ឈាមស្រោចខ្លួន កាលពី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅ ភូមិដើមស្លែង ម្ដុំដើមឈើទាលធំ សង្គាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ រងរបួសក្បាលនឹងដៃធ្ងន់ធ្ងរ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យរុស្ស៊ី។ ជនដៃដល់ ជាប្អូនថ្លៃត្រូវកម្លាំងសមត្ថកិច្ចច្បារអំពៅទី២ ឃាត់ខ្លួនបានភ្លាមៗផងដែរ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រោយពីកើតហេតុភ្លាមៗ សមត្ថកិច្ចក៏បានចុះទៅចាប់ខ្លួនភ្លាមៗ ហេតុនេះហើយ សារព័ត៌មានយើងខ្ញុំមិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាប័ណ្ណនៅឡើយ ។

ចំណែកជនដៃដល់ ដែលត្រូវជាប្អូនថ្លៃត្រូវបានកម្លាំងសមត្ថកិច្ចច្បារអំពៅទី២ចុះមកយកទៅភ្លាមៗផងដែរ ហេតុការណ៍នេះកេីតឡេីងនៅ ភូមិដេីមស្លែង ម្ដុំដេីមឈេីទាលធំ សង្គាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង