Banner KNP Detail Top

យុវជនមួយក្រុមដេញវាយគូទំនាស់ ពេញដងផ្លូវយ៉ាងអនាធិបតេយ្យ និងវាយដោយទាំងសមត្ថកិច្ច

យុវជនមួយក្រុមដេញវាយគូទំនាស់ ពេញដងផ្លូវយ៉ាងអនាធិបតេយ្យ និងវាយដោយទាំងសមត្ថកិច្ច

ភ្នំពេញ៖ នៅ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច ផ្លូវរដ្ឋសភា កែងស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ គេឃើញគូរសង្សាមួយគូ កំពុងឈ្លោះប្រកែកគ្នា នៅទល់មុខក្លឹបកម្សានមួយកន្លែង បន្ទាប់មកមានមនុស្សស្រីម្នាក់ ឃើញ ក៏បានចូលទៅជួយឃាត់កុំអោយឈ្លោះគ្នា បន្តទៀត ។


ប៉ុន្តែជម្លោះបានកើតឡើងខ្លាំងឡើង ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅជួយឃាត់ ស្រាប់តែមានយុវជន ៥នាក់ ជិះម៉ូតូចំនួន ៣គ្រឿង ខណៈម៉ូតូ ២គ្រឿងម៉ាក់ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២៣ និង១គ្រឿងទៀតពុំចាំម៉ាក សំដៅមកកាន់គូរស្នេហ៍ដែលកំពុងឈ្លោះគ្នានោះ រួចបានធ្វើសកម្មភាពវាយទៅលើបុរសជាសង្សា ស្របពេលសម្ថកិច្ចកំពុងនៅទីនោះស្រាប់ ក៏បានធាក់ផ្តួលម៉ូតូរបស់ជនសង្ស័យ ១គ្រឿងអោយដួលតែម្តង ។
ភ្លាមៗនោះក្រុមជនសង្ស័យ បានយកមួកការពារ ដេញវាយសមត្ថកិច្ចចំមុខ សៀតផ្កាផ្នែកខាងឆ្វេង រួចរត់ឡើងម៉ូតូជិះរត់បាត់ នៅសល់បក្ខពួក ២នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង