Banner KNP Detail Top

ប្រទះឃើញសពប្អូនប្រុសឈ្មោះសំណាង អណ្តែតនៅក្បែរស្ពានជ្រោយចង្វារ ដែលប្អូនមកលោតទឹកលើស្ពានជ្រោយចង្វារ

ប្រទះឃើញសពប្អូនប្រុសឈ្មោះសំណាង អណ្តែតនៅក្បែរស្ពានជ្រោយចង្វារ ដែលប្អូនមកលោតទឹកលើស្ពានជ្រោយចង្វារ

ភ្នំពេញ ៖ ជនរងគ្រោះ មានឈ្មោះ ចាន់ សំណាង អាយុ១៧ ឆ្នាំ រស់នៅជាមួយម្តាយ។
បងប្អូនអ្នកនេសាទ បានប្រទះឃើញសពប្អូនប្រុសឈ្មោះសំណាង អណ្តែតនៅក្បែរស្ពានជ្រោយចង្វារ ដែលប្អូនមកលោតទឹកលើស្ពានជ្រោយចង្វារកាលពីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ថ្ងៃអាទិត្យកន្លងទៅនេះ។


មុនពេលជនរងគ្រោះ បានសម្រេចមកលោតទឹកនៅលើស្ពានជ្រោយចង្វារនេះ គ្មាន នរណាម្នាក់ដឹងថា រូបគាត់មានវិបត្តិអ្វីនៅក្នុងខ្លួននោះទេ ជនរងគ្រោះបានផឹកស្រាជាមួយមិត្តភ័ក្ក អស់ចំនួន១កប៉ុង បន្ទាប់មកក៏បានចាកចេញពីការជួបជុំ ជនរងគ្រោះក៏បានជិះម៉ូតូមួយគ្រឿង មកលើស្ពានជ្រោយចង្វារ រួចសម្រេចលោតទឹកសម្លាប់ខ្លួន បន្សល់ទុកតែស្បែកជើង និង ម៉ូតូ រួមទាំងទូរស័ព្ទដៃមួយគ្រឿងនៅលើស្ពាន ចំណែកមនុស្សលោតទៅដល់ក្នុងទឹកលិចលង់បានស្រមោល ។


លុះវេលាម៉ោង១១ ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បងប្អូនអ្នកនេសាទ បានប្រទះឃើញសពប្អូនប្រុសអណ្តែតនៅក្បែរគល់ស្ពានកន្លែងដែលប្អូនលោតចុះទៅ រួចបងប្អូនអ្នកនេសាទក៏បានទាញសពមកលើគោក រួចទំនាក់ទំនងទៅក្រុមគ្រួសារមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង