Banner KNP Detail Top

បុរសម្នាក់មានវិបត្តិផ្លូវចិត្តសម្រេចចិត្តបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួនក្នុង ស្រុកឯកភ្នំ

បុរសម្នាក់មានវិបត្តិផ្លូវចិត្តសម្រេចចិត្តបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួនក្នុង ស្រុកឯកភ្នំ


ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣និង០០នាទី នៅចំណុចក្រុមទី១៦ ភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្ដបាត់ដំបង មានករណីមនុស្សធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) កើតឡើងមួយលើក សាកសពជនរងគ្រោះឈ្មោះ ហូ ពុទ្ធារា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្ដបាត់ដំបង បានយកខ្សែអង្រឹងចងករ និងធ្នឹមដែកឡើងផ្ទះ។ តាមការបញ្ជាក់ពីក្រុមគ្រួសារបានអោយដឹងថា ជនរងគ្រោះមានវិបត្តផ្លូវចិត្តក្នុងក្រុមគ្រួសារ ទើបគិតខ្លីសម្រេចចិត្តចងកបញ្ចប់ជីវិតតែម្តង។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកឯកភ្នំ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ហូ ពុទ្ធារា ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង