Banner KNP Detail Top

ចាប់ខ្លួនជនសង្ស័យម្នាក់ លួចរថយន្តធុនធំមួយគ្រឿង បើករត់គេចពីខណ្ឌពោធិសែនជ័យ

ចាប់ខ្លួនជនសង្ស័យម្នាក់ លួចរថយន្តធុនធំមួយគ្រឿង បើករត់គេចពីខណ្ឌពោធិសែនជ័យ

ភ្នំពេញ ៖ កាលពី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ នគរបាលខណ្ឌកំបូលចាប់ខ្លួនជនសង្ស័យម្នាក់លួចរថយន្តប្រគល់ជូននគរបាលខណ្ឌពោធិសែនជ័យ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចរថយន្តធុនធំមួយគ្រឿងបើករត់គេចពីខណ្ឌពោធិសែនជ័យ ផ្អើលនគរបាលខណ្ឌកំបូលប្រដេញតាមចាប់ដល់ផ្លូវជាតិលេខ៣ ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួចនាំទៅសំចតនៅប៉ុស្តិ៍ប្រទះឡាង ខណ្ឌកំបូល ។

ជនសង្ស័យឈ្មោះ ប៊ុន វិសាល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានទីលំនៅភូមិ៦ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។ ចំណែកជនរងគ្រោះ ឈ្មោះ ញិល រិត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បើកបររថយន្តដឹក មានទីលំនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ រថយន្តដែលជនសង្ស័យលួច កូរ៉េធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3085 ប្រភេទដឹកគ្រឿងចក្រ ៕

អត្ថបទដែលជាប់ទាក់ទង