Banner KNP Detail Top

ជនសង្ស័យមួយក្រុមចូលប្លន់ផ្ទះលក់ចាប់ហួយ នៅចំណុចអូរតាសេក ក្រុមទី១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ជនសង្ស័យមួយក្រុមចូលប្លន់ផ្ទះលក់ចាប់ហួយ នៅចំណុចអូរតាសេក ក្រុមទី១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ


(ព្រះសីហនុ)៖ នៅយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពចូលប្លន់ផ្ទះអ្នកលក់ចាប់ហួយមួយកន្លែង នៅចំណុចអូរតាសេក ក្រុមទី១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍នេះ ជនសង្ស័យបានវាយលើជនរងគ្រោះចំនួន២នាក់ ខ្សែកទម្ងន់១តំឡឹង ខ្សែដៃ៥ជី ចិញ្ចៀន៣ជី រួចគេចខ្លួនពីកន្លែងកើតហេតុ។


ជនរងគ្រោះមាន២នាក់ ឈ្មោះ ហ៊ឹម ខន ភេទស្រី អាយុ៨១ឆ្នាំ មុខរបរលក់ចាប់ហ៊ួយ ជាម្ចាស់ផ្ទះ រស់នៅកន្លែងកើតហេតុ (រងរបួសធ្ងន់) និងឈ្មោះ ខុន វី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ រស់នៅជិតគ្នា (ត្រូវជាក្មួយប្រសាររបស់ជនរងគ្រោះរងបួសមធ្យម)។ ជនរងគ្រោះទាំង២នាក់ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ករណីនេះបាត់ខ្លួនកូនប្រុសរបស់ម្ចាស់ផ្ទះ ម្នាក់ឈ្មោះ ហ៊ឹម ប៉ូឡូ អាយុ៤៣ឆ្នាំ មុខរបរលក់ចាបហ៊ួយ ត្រូវជាកូនម្ចាស់៕

អត្ថបទដែលជាប់ទាក់ទង