Banner KNP Detail Top

ផ្ទុះហេតុការណ៍គួរឱ្យរន្ធត់ចិត្តមួយ ដែលស្វាមីរបស់ថៅស្រីម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ បានសម្លាប់ខ្លួន មូលហេតុ ដែលនាំឱ្យមរណភាពនេះ មិនទាន់ត្រូវបានទម្លាយនៅឡើយ

ផ្ទុះហេតុការណ៍គួរឱ្យរន្ធត់ចិត្តមួយ ដែលស្វាមីរបស់ថៅស្រីម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ បានសម្លាប់ខ្លួន មូលហេតុ ដែលនាំឱ្យមរណភាពនេះ មិនទាន់ត្រូវបានទម្លាយនៅឡើយ


ភ្នំពេញ ៖ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយស្វាមីរបស់អ្នកនាង ស្រីអូនសម្រស់ធម្មជាតិសម្លាប់ខ្លួននៅមុននេះ នៅ រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ផ្ទុះហេតុការណ៍គួរឱ្យរន្ធត់ចិត្តមួយដែលស្វាមីរបស់ថៅស្រីម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ លោកស្រី សុន្ទររី ហៅស្រីអូន បានសម្លាប់ខ្លួន តែយ៉ាងណាមិញជុំវិញមូលហេតុនៃការសម្រេចចិត្តបញ្ចប់ជីវិតនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកស្រី នួន ស៊ុន្ទរី ដែលគេស្គាល់ជាទូទៅថា ស្រីអូន សម្រស់ធម្មជាតិនោះ បានទទួលមរណភាពហើយ ។

សូមបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន និងអ្នកស្រី នួន សុន្ទរី បានរៀបអាពាហ៍ពិពាហ៍នឹងគ្នា កាលពីឆ្នាំ២០១៧ និងមានកូនស្រីម្នាក់ជាចំណងដៃ ។

បើតាមអ្នកសិល្បៈមួយរូបបានថ្លែងប្រាប់សារព័ត៌មានថា នេះជាការពិតដែលស្វាមីរបស់អ្នកនាងស្រីអូនបានសម្លាប់ខ្លួន។ តែអ្នកនាងបញ្ជាក់ថា អ្នកនាង ក៏មិនទាន់បានដឹងពីមូលហេតុនោះទេ ខណៈតារាកំប្លែងជួរមុខ នាយ ពែក មី ក៏បានបង្ហោះសារចូលរួមមរណទុក្ខ និងកាន់ទុក្ខនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង