Banner KNP Detail Top

បុរសម្នាក់ ស្ថានភាពស្រវឹងជោគជាំ បើករថយន្តមួយគ្រឿងបុកដើមឈើចំនួនពីរដើម និងបង្គោលភ្លើង1ដើមទាំងកំរោល បណ្ដាលឲ្យខូចខាតរថយន្តយ៉ាងធ្ងន់ ទៅមុខលែងរួច

បុរសម្នាក់ ស្ថានភាពស្រវឹងជោគជាំ បើករថយន្តមួយគ្រឿងបុកដើមឈើចំនួនពីរដើម និងបង្គោលភ្លើង1ដើមទាំងកំរោល បណ្ដាលឲ្យខូចខាតរថយន្តយ៉ាងធ្ងន់ ទៅមុខលែងរួច

ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើង នៅផ្លូវ60ម៉ែត្រ ខាងជើងទំនប់អញ្ចាញ400ម៉ែត្រ ថ្ងៃទី11 ខែតុលា ឆ្នាំ 2023 យប់។ អ្នកបើកបរឈ្មោះ អាង ខុយ អាយុ ៤៧ឆ្នាំ រស់នៅខេត្តសៀមរាប។

បុរសរូបនេះ បានបើករថយន្ត ពីត្បូង ទៅទិសខាងជើងទំនប់អញ្ចាញ នៅខាងស្តាំដៃជិតប៉ុស្តិ៍បញ្ជាការពារ ស្ថិតនៅភូមិអារក្សស្វាយ សង្កាត់ នគរធំ ក្រុងសៀមរាប ក៏បុកទាំងកំរោលតែម្ដង។ រថយន្តដែលបានជួបហេតុការណ៍នេះ ម៉ាកNAVARA ពាក់ផ្លាកលេខ ភ្នំពេញ 2AF-7375 ពណ៌ទឹកមាស។

ក្រោយកើតហេតុ អ្នកបើកបររូបនេះ មិនចង់ឲ្យសមត្ថកិច្ចនគរបាលស្ទូចរថយន្តរបស់ខ្លួននោះទេ ឱ្យថែមទាំងកូសមត្ថកិច្ចទៀតផង។ សមត្ថកិច្ចបានស្ទូចយករថយន្តទៅទុកនៅស្នងការនគរបាលខេត្តសៀមរាប ទាំងយប់ ហើយតៃកុងរថយន្តត្រូវបានផ្លុំជាតិអាកុល ក៏អនុញ្ញាតឱ្យទៅផ្ទះវិញ ៕

អត្ថបទដែលជាប់ទាក់ទង