Banner KNP Detail Top

ឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរដែលមកលេងកម្សាន្ត នៅខេត្តបន្ទាយមានជ័យ មានចំនួនជាង៣ម៉ឺននាក់

ឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរដែលមកលេងកម្សាន្ត នៅខេត្តបន្ទាយមានជ័យ មានចំនួនជាង៣ម៉ឺននាក់

ខេត្តបន្ទាយមានជ័យ ៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅខេត្តបន្ទាយមានជ័យ មានចំនួនជាង៣ម៉ឺននាក់ នេះបើគិតត្រឹមនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅខេត្តបន្ទាយមានជ័យ មានភ្ញៀវទេសចរមកលេងកម្សាន្តមានចំនួន៣៥,៧២១នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន៣៥,៧០៩នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន១២នាក់។


នៅក្នុងខេត្តបន្ទាយមានជ័យ តំបន់កម្សាន្តដែលមានភ្ញៀវទេសចរទៅកម្សាន្តមានដូចជា ៖ ប្រាសាទបន្ទាយឆ្មា, ប្រាសាទបន្ទាយទ័ព, ប្រាសាទមេបុណ្យ, អាងជើងគ្រុស ស្ថិតស្រុកថ្មពួក និងអាងត្របាំងថ្ម ស្រុកភ្នំស្រុក ព្រមទាំងតាមរម្មណីយដ្ឋាននានា និងទីវត្តអារ៉ាមជាច្រើននៅក្នុងខេត្តបន្ទាយមានជ័យ។
គួរបញ្ជាក់ផងដែរថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ខណៈពេលទឹកជំនន់ជន់លិចតាមបណ្តាស្រុក-ក្រុងមួយចំនួន ជាពិសេសនៅផ្លូវវាងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី គេឃើញមានប្រជាពលរដ្ឋនាំគ្នាទៅលេងកម្សាន្តតាងផ្លូវវាងក្រុងយ៉ាងច្រើនកុះករ និងនាំគ្នាទៅអង្គុយមើលទេសភាពទឹករលកដែលកំពុងលិចវាលស្រែ និងស្រូវដ៏ធំល្វឹងល្វើយ ព្រមទាំងនាំក្រុមគ្រួសារសាច់ញាតិមកអង្គុយលេងញ៉ាំអាហាររួមគ្នានៅលើចិញ្ចើមផ្លូវទៀតផង៕

អត្ថបទដែលជាប់ទាក់ទង