Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ បង្កហិង្សាវាយប្រពន្ធ នឹងយកកាំបិតបុ័ងតោកាប់ក្បាល បណ្ដាលឲ្យរងរបួសធ្ងន់

ឃាត់ខ្លួនជនសង្ស័យម្នាក់ បង្កហិង្សាវាយប្រពន្ធ នឹងយកកាំបិតបុ័ងតោកាប់ក្បាល បណ្ដាលឲ្យរងរបួសធ្ងន់

ខេត្តកំពង់ធំ: នៅថ្ងៃទី ១៤ខែតុលាឆ្នាំ២០២៣ ករណី ហិង្សាប្រព្រឹត្តដោយសហពទ្ធ័នៅចំណុចភូមិអូរំចេក ឃុំ សំព្រោច ស្រុក ស្ទោង ខេត្តកំពង់ធំ បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះឈិន ចំរ៉ុងភេទប្រុស ជាប្តីអាយុ៣៤ឆ្នាំរស់នៅភូមិ កើតហេតុនេះ បានវាយក្បាលប្រពន្ធនឹងវែកឆា និងយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះ ឈន សុខាភេទស្រី ជាប្រពន្ធ អាយុ៣២ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា បណ្តាលឲ្យរបួសក្បាលមួយកន្លែងនិងករដៃខាងស្តាំមួយកន្លែងផងដែរ។

ករណីនេះបណ្ដាលមកពីជនសង្ស័យស្រវឹងស្រា ហើយរករឿងប្រពន្ធ ទើបបណ្តាលឲ្យកើតហិង្សាតែម្ដង។ ករណីនេះ កម្លាំងសមត្ថកិច្ច យើងបានចុះទៅដល់កន្លែងកើតហេតុហើយ ជនសង្ស័យក៏បានបើករថយន្តម៉ាកតាកូម៉ារត់គេចខ្លួន ។

សមត្ថកិច្ចយើងបានយកចិត្តទុកដាក់ ញាប់ដៃញាប់ជើងតាមប្រមាញ់តែជនសង្ស័យមិនព្រមឈប់នោះឡើយនៅតែបន្តបើករថយន្តរត់គេចខ្លួនរហូតទៅដល់ចំណុចភូមិសាស្ត្រឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខណៈនោះសមត្ថកិច្ចនិងកម្លាំងប្រជាការពារឃុំដូង បានដាក់រទេះរឺម៉កចំនួន២ គ្រឿងដើម្បីបិទផ្លូវតែជនសង្ស័យនៅតែមិនព្រមឈប់ហើយបើករថយន្តទៅបុកបារ៉ាស់រទេះទាំងនោះ បណ្ដាលឲ្យប៉ើង រួចបន្តបើករត់រហូតរថយន្តរបស់ជនសង្ស័យអស់សាំងឈប់ទើបកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបាន។ ពាក់ព័ន្ធនឹងព័ត៌មាននេះ ជនរងគ្រោះជាប្រពន្ធសូមសំណូមពរឱ្យសមត្ថកិច្ចចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង