Banner KNP Detail Top

ទីបំផុត! ចន សុទីម៉ា កាន់ទង់ជាតិកម្ពុជា ចេញទៅប្រកួតលើឆាកអន្តរជាតិនាប្រទេស El Salvador

ទីបំផុត! ចន សុទីម៉ា កាន់ទង់ជាតិកម្ពុជា ចេញទៅប្រកួតលើឆាកអន្តរជាតិនាប្រទេស El Salvador

ការចេញដំណើររបស់ស្រីស្អាតកម្ពុជាកញ្ញា ចន សុទីម៉ា កាលពីល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ គេឃើញមានការលើកទឹកចិត្ត និងការជូនដំណើរពីសំណាក់អ្នកគាំទ្រព្រមទាំងមិត្តភក្តិក្រុមគ្រួសារផងដែរ។ ក្នុងដំណើរចេញទៅប្រកួតនេះនាងបានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិនោះ។
បវរកញ្ញាតំណាងកម្ពុជាកញ្ញា ចន សុទីម៉ា ម្ចាស់មកុដបរវកញ្ញា Miss Universe Cambodia2023 បានចេញដំណើរពីប្រទេសកម្ពុជាដើម្បីចូលកម្មវិធីប្រកួតសម្រស់ Miss Universe លេីកទី72 នៅឯប្រទេស El Salvador ដូចការគ្រោងទុក។

ប្រភពព័ត៌មានបានបញ្ជាក់ថា អ្វីដែលកត់សម្គាល់ទៀតនោះ កញ្ញា ចន សុទីម៉ា មិនត្រឹមតែបង្ហាញភាពជឿជាក់ដោយស្នាមញញឹមទេ នាងក៏បានរំលេចសម្រស់ជាមួយការគ្រងឈុតពោរពេញទៅដោយភាពថ្លៃថ្នូរបង្ហាញភាពជាកុលស្រ្តីទៅកាន់ចក្រវាល ឈុតនេះបង្ហាញពីសូត្រខ្មែរ និងផាហ៊ុមដែលផលិតដោយកូនខ្មែរពិត១០០ភាគរយ ឈុតដែលបវរកញ្ញាចក្រវាលគ្រងនេះមានតម្លៃដល់ទៅជិត២ពាន់ដុល្លារ។
ចំណែកឯស្ថាប័ន Miss Universe Cambodia បានលើកឡើងដើម្បីសុំការគាំទ្រដែរថា ក្រុមការងារទាំងអស់ដែលនៅក្នុងស្ថាប័នមហាហង្សសូមជូនពរអោយកញ្ញា ចន សុទីម៉ា ធ្វើដំណើរលើផ្លូវអាកាសដោយមានសុវត្ថិភាព និងលើកទឹកចិត្តដល់ សុទីម៉ា អោយទទួលបានជោគជ័យក្នុងភារកិច្ចដែលតំណាងអោយប្រទេសកម្ពុជា។
សូមជម្រាបថា បើតាមគម្រោង ចន សុទីម៉ា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២៣ នឹងហោះចេញទៅប្រកួតបវរកញ្ញាចក្រវាឡលើកទី៧២ នៅឯប្រទេស El Salvador កាលពីថ្ងៃទី១ ខែវិច្ឆិកានេះ ប៉ុន្តែគម្រោងត្រូវបានផ្លាស់ប្តូរមកថ្ងៃទី០២ខែវិច្ឆិកាវិញ៕

អត្ថបទដែលជាប់ទាក់ទង