Banner KNP Detail Top

កំពូលតារាហូលីវូដ Angelina Jolie ៖ បានថ្កោលទោសអ៊ីស្រាអែលចំពោះការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ដែលបណ្ដាលឱ្យជនស៊ីវិលស្លាប់អស់រាប់ពាន់នាក់

កំពូលតារាហូលីវូដ Angelina Jolie ៖ បានថ្កោលទោសអ៊ីស្រាអែលចំពោះការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ដែលបណ្ដាលឱ្យជនស៊ីវិលស្លាប់អស់រាប់ពាន់នាក់


កាលពីថ្ងៃពុធ អ្នកស្រី Angelina Jolie បានបង្ហោះសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញ Instagram ដោយអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ ក្រោយអ្នកស្រីកត់សម្គាល់ឃើញថា តំបន់ហ្គាហ្សានៃប្រទេសប៉ាឡេស្ទីនកំពុងក្លាយជាទីកប់សព។

កំពូលតារាហូលីវូដ Angelina Jolie ដែលបម្រើការជាបេសកជនពិសេសសម្រាប់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) អស់រយៈពេល ២០ឆ្នាំ បានថ្កោលទោសអ៊ីស្រាអែលចំពោះការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ដែលបណ្ដាលឱ្យជនស៊ីវិលស្លាប់អស់រាប់ពាន់នាក់។
កំពូលតារាវ័យ ៤៨ឆ្នាំរូបនេះ បានពិពណ៌នាសកម្មភាពរបស់អ៊ីស្រាអែលថា ជាការទម្លាក់គ្រាប់បែកដោយចេតនាទៅលើប្រជាជនដែលគ្មានកន្លែងត្រូវភៀសខ្លួន ហើយអ៊ីស្រាអែលធ្លាប់ធ្វើឱ្យហ្គាហ្សាក្លាយជាគុកគ្មានជញ្ជាំងអស់ជិតពីរទសវត្សរ៍ផងដែរ។
អ្នកស្រី Angelina សង្កត់ធ្ងន់ថា ជនស៊ីវិលប៉ាឡេស្ទីនរាប់លាននាក់រួមមាន កុមារ និងស្ត្រី កំពុងរងនូវការផ្តន្ទាទោសយ៉ាងឃោរឃៅទាំងដែលពួកគេ មិនបានធ្វើអ្វីខុសទាល់តែសោះ។


ការថ្កោលទោសរបស់កំពូលតារាហូលីវូដជើងចាស់ បានកើតឡើងបន្ទាប់ពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) ធ្វើការវាយប្រហារប្លុកផ្ទះល្វែងនៅក្នុងជំរំជនភៀសខ្លួន Jabalia ក្នុងតំបន់ហ្គាហ្សា កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ បន្ទាប់ពីការវាយប្រហារ ក្រសួងសុខាភិបាលប៉ាឡេស្ទីនឲ្យដឹងថា ចំនួនអ្នកស្លាប់ របួស និងបាត់ខ្លួនសរុប បានកើនឡើងដល់ ១ពាន់នាក់៕

អត្ថបទដែលជាប់ទាក់ទង