Banner KNP Detail Top

មនុស្សប្រុសស្រីប្រមាណ១០០នាក់ មានទាំងជនបរទេស ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការឃាត់ខ្លួន

មនុស្សប្រុសស្រីប្រមាណ១០០នាក់ មានទាំងជនបរទេស ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការឃាត់ខ្លួន

ភ្នំពេញ ៖ មនុស្សប្រុសស្រីប្រមាណ១០០នាក់ មានទាំងជនបរទេស ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅធ្វើការសាកសួរ ដោយសង្ស័យជាប់ពាក់ព័ន្ធការប្រើប្រាស់ HAPPY BALLON ហៅថាប៉ោងប៉ោងរីករាយ

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣

ទីតាំងចុះឡោមព័ទ្ធស្ថិតនៅក្លឹប១កន្លែង នៅផ្លូវលេខ៣០៨ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បង្ក្រាបទីតាំងក្លឹបកម្សាន្តមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី ជាង១០០នាក់ នៅក្លឹប១កន្លែង ដែលមានស្លាកយីហោ NUMBER9 BASSAC LIVE DJS – DANCE FLOOR ស្ថិតនៅផ្លូវលេខ៣០៨ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ។
សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង១០៣នាក់ ឡើងទៅលើរថយន្តចំនួន២គ្រឿង ព្រមទាំងបញ្ជូនទៅកាន់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង