Banner KNP Detail Top

បុគ្គលិក របស់គ្លីនិកឯកជន រស្មី និង ពន្លឺ របស់លោកស្រី ឃឹម រ៉ានី បានយកកង់បីចេញដេីរដឹកអ្នករបួស ដែលជួបគ្រោះថ្នាក់ចរាចរណ៍


ភ្នំពេញ ៖ បុគ្គលិក របស់គ្លីនិកឯកជន រស្មី និង ពន្លឺ របស់លោកស្រី ឃឹម រ៉ានី បានយកកង់បីចេញដេីរដឹកអ្នករបួសដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញយ៉ាងអនាធិបតេយ្យ ប្រឆាំងនិងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ប្រកាសយ៉ាងមុឹងម៉ាត់បំផុតថា មិនឲ្យទ្បានពេទ្យឯកជនចេញដឹកអ្នករងគ្រោះដោយសារចរាចរណ៍ និង បានសម្រេចបិទគ្លីនិកឯកជនជាច្រេីនចាប់តាំងពីពាក់កណ្ដាល ខែតុលា រហូតមកដល់ពេលនេះ ស្រាប់តែបុគ្គលិករបស់គ្លីនិកឯកជន រស្មី និង ពន្លឺ របស់លោកស្រី ឃឹម រ៉ានី បានឲ្យបុគ្គលិករបស់ខ្លួនដែលធ្លាប់បេីកទ្បានពេទ្យចេញយកអ្នករបួសតាមដងផ្លូវកន្លងមក បេីកកង់បីឥណ្ឌាដេីម្បីលួចចេញទៅដឹកយកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវយ៉ាងអនាធិបតេយ្យរៀងរាល់ថ្ងៃ ធ្វេីឲ្យមានហានិភ័យខ្ពស់បំផុតដល់អ្នករបួស ព្រោះកង់បីគ្មានឧបករណ៍ពេទ្យដេីម្បីសង្រ្គោះបឋម ដូចទ្បានពេទ្យនោះទេ ពោលគឺអាចឲ្យអ្នករបួសស្រាលទៅជាធ្ងន់ ឬធ្ងន់អាចទៅជាស្លាប់ ។

សូមក្រសួងសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធជួយមានវិធានការ ចំពោះ បុគ្គលិក និង ពេទ្យឯកជន រស្មី និង ពន្លឺ នេះផង ៕

អត្ថបទដែលជាប់ទាក់ទង