Banner KNP Detail Top

បុរសម្នាក់ស្រវឹងស្រាជាប្រចាំ គាំងបេះដូងស្លាប់ នៅកន្លែងបុណ្យសពអ្នកភូមិ បង្កការភ្ញាក់ផ្អើល នៅបាត់ដំបង

បុរសម្នាក់ស្រវឹងស្រាជាប្រចាំ គាំងបេះដូងស្លាប់ នៅកន្លែងបុណ្យសពអ្នកភូមិ បង្កការភ្ញាក់ផ្អើល នៅបាត់ដំបង

ខេត្តបាត់ដំបង ៖ បង្កការភ្ញាក់ផ្អើលនៅ ថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០២៣ បុរសម្នាក់ដែលអ្នកភូមិដឹងនិងស្គាល់ថា ជាមនុស្សញៀនផឹកស្រាជាប្រចាំ រហូតដាច់អាហារស្ទើរជាប្រចាំនោះបណ្ដាលឱ្យគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចក្រុមទី០១ ភូមិបឹងពពូល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

ឆ្លងតាមការបំភ្លឺពីឈ្មោះ គឹម ស្តើង ភេទប្រុស អាយុ ៧២ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះបានបំភ្លឺថា កូនរបស់ខ្លួនឈ្មោះ ស្តើង ចាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាមនុស្សញៀនផឹកស្រាជាប្រចាំ ហើយពេលផឹកគឺមិនដែលហូបអ្វីទេហើយតែងដើរដេកតាមផ្លូវផងដែរ។ រហូតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៩ជាង កូនរបស់ខ្លួនបានទៅជួយលើកតុ លើករោងបុណ្យសពគេក្នុងភូមិ ហើយពេលលើករួចម៉ោងប្រហែល១៧ជាង កូនគាត់បានទៅកំដរបុណ្យសពម្តងទៀត។នៅពេលយប់ក៏មានផឹកស្រាថ្នាំបន្តិចបន្តួចបន្ទាប់ មកក៏ដេកលើគ្រែក្បែររោងបុណ្យ លុះព្រឹកឡើងទើបដឹងថាកូនគាត់ដេកស្លាប់ទៅហើយ។

សមត្ថកិច្ចបានចុះទៅពិនិត្យ ហើយឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញនិងគ្រូពេទ្យបានធ្វើការសន្និដ្ឋានថា សពរបស់ជនរងគ្រោះនេះ គឺស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន មូលហេតុញៀនស្រាដាច់អាហារ។ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់សពទៅឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង