Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យជាស្រ្តីចំនួន០១នាក់ ករណីជួញដូរចាត់ចែងនិងប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់

ឃាត់ខ្លួនជនសង្ស័យជាស្រ្តីចំនួន០១នាក់ ករណីជួញដូរចាត់ចែងនិងប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់


មណ្ឌលគិរី៖ ដោយមានការចង្អុលបង្ហាញនិងបទបញ្ជាដឹកនាំ ដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣៩នាទី កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ស្រុកកែវសីមា និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម និងមានការចូលរួមពីលោក បន វិមាន មេភូមិអូរអាម លោក យឹម ទីណា មេភូមិឆ្នែង នឹងលោក ចេក សារ៉ន ជាជំទប់ទី២ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលពី លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តមណ្ឌលគិរី។


កម្លាំងសមត្ថកិច្ចបានចុះធ្វើការបង្ក្រាប ករណីជួញដូរ រក្សាទុក ចាត់ចែង និងប្រើប្រាស់នូវគ្រឿងញៀនកាលពីថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង១៤និង៣៩នាទី បានចំនួន ២ទីតាំង ទីតាំងទី១ នៅត្រង់ចំណុចផ្ទះរបស់ ជនសង្ស័យ ឈ្មោះ ហ៊ាង ណារិទ្ធភេទប្រុស បានរត់គេចខ្លួនបាត់ និងប្រពន្ធឈ្មោះ ឡុង គន្ធា ជាសហចារី ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។
ទី២ នៅត្រង់ចំណុចផ្ទះរបស់ ជនសង្ស័យឈ្មោះ ស៊េន ស៊ី ភេទប្រុស ស្ថិតនៅក្នុងភូមិឆ្នែង ទាំង២ទីតាំងនេះ ស្ថិតក្នុងឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី សូមបញ្ជាក់ថា ៖ ជនសង្ស័យ ឈ្មោះ សេន សុី បានរត់គេចខ្លួន ពេលកំពុងប្រតិបត្តិការ ត្រូវបានកម្លាំងជំនាញដេញប្រផាប់ចាប់ប្រភីង ជនសង្ស័យបានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនបាត់ កម្លាំងជំនាញបានឆែកឆេរនៅក្នុងកែបម៉ូតូ រកឃើញសារធាតុសង្ស័យ ( ថ្នាំញៀន ) ចំនួន០៧ កញ្ចប់ធំល្មមជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០១គ្រឿង និងឈានដល់ឆែកឆេរលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ខេត្តមណ្ឌលគិរី ។


ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ភេទស្រី មានឈ្មោះដូចខាងក្រោម៖
ទី១/ ឈ្មោះ ឡុង គន្ធា ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិវាលម្លូ ឃុំវាលម្លូ ស្រុកត្បូងឃ្មុំ ខេត្តកំពុងចាម បច្ចុប្បន្នរស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ការចាប់យកសម្ភារៈវត្ថុតាងបានរួមមាន សារធាតុញៀនមានសណ្ឋានជាក្រាមពណ៌ សថ្លា មេតំហ្វេតាមីនចំនួន០៧កញ្ចប់ធំល្មមទម្ងន់ ៩៣.៥៨ក្រាម ថ្លឹងទាំងសំបក ជញ្ជីងសម្រាប់ថ្លឹង ថ្នាំញៀនចំនួន០១ គ្រឿង ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ឧបករណ៍កែច្នៃសម្រាប់សេពគ្រឿងញៀនមួយចំនួន ម៉ូតូម៉ាកវេវ ពណ៌ក្រហម ចំនួន០១គ្រឿង ទូរស័ព្ទដៃ ចំនួន០២ គ្រឿង ម៉ាក Reallmeពណ៌ប្រផេះ ចំនួន ១គ្រឿង អ៊ិនចុចពិលពណ៌ខ្មៅ ចំនួន០១គ្រឿង កាតចាក់វ៉ាក់សាំងចំនួន ១ ឈ្មោះ សេន ពី។
ជនសង្ស័យនេះ រួមនិងសម្ភារៈវត្ថុតាងត្រូវបាន កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ស្រុកកែវសីមាកំពុងកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង