Banner KNP Detail Top

ប្រើល្បិចទិញស្រាស្រាបៀរ ស្រាប់តែចោរម្នាក់បានដកកាំភ្លើងខ្លីពីចង្កេះ ហើយភ្ជង់គាត់មិនឱ្យស្រែក ប្រយត្ន័បាញ់សម្លាប់

ប្រើល្បិចទិញស្រាស្រាបៀរ ស្រាប់តែចោរម្នាក់បានដកកាំភ្លើងខ្លីពីចង្កេះ ហើយភ្ជង់គាត់មិនឱ្យស្រែក ប្រយត្ន័បាញ់សម្លាប់

ខេត្តកំពត ៖ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលកាលពី រសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ2023 នៅចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង នៅជាប់ផ្លូវលេខ៣១ ស្ថិតក្នុងភូមិដើមពោធិ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
ករណីក្រុមចោរចំនួន២នាក់ប្រដាប់ដោយអាវុ.ធខ្លីមួយដើមបានប្ល.ន់គំរា.មបា.ញ់អ្នកលក់ចាប់ហួយប្រមូលលុយយកអស់ រួមទាំងគ្រឿងអលង្ការប្លាទីនជាង១តម្លឹង ។

ស្ត្រីរងគ្រោះឈ្មោះសៅ សុភ័ក្ត្រ ជាអ្នកលក់ចាប់ហួយ និងប្តីឈ្មោះស សំបូរ ។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ស្ត្រីជាអ្នកលក់ចាប់ហួយរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ក្រុមចោរមានគ្នាចំនួន២នាក់ ម្នាក់ពាក់ម៉ាស់ ចំណែកម្នាក់ទៀតមិនបានពាក់ម៉ាស់ទេ បានចុះពីលើម៉ូតូហើយដើរសំដៅមករកគាត់ ដោយពួកគេនិយាយថារកទិញស្រាបៀរ។ គ្រាន់តែពួកគេនិយាយមិនទាន់ចប់ពីមាត់ផង ស្រាប់តែចោរម្នាក់បានដកកាំភ្លើ.ងខ្លីពីចង្កេះ ហើយភ្ជង់គាត់មិនឱ្យស្រែក ប្រយត្ន័បា.ញ់សម្លា.ប់។ ពេលនោះគាត់បានដកទូរស័ព្ទចង់និយាយប្រាប់ប្ដីដែលដឹកអីវ៉ាន់ដាក់អោយម៉ូយដែរ តែក៏ត្រូវក្រុមចោរនោះវា.យក្បាលគាត់មួយដៃ បណ្ដាលអោយហូរឈា.មតាមច្រមុះ និងយកកាំភ្លើ.ងវា.យក្បាលគាត់ បណ្ដាលអោយឈា.មជោកអាវថែមទៀត ។

ក្រុមចោរបានព្យាយាមដោះយកកងដៃប្លាទីនមួយតម្លឹងមួយជីដែរ តែដោះមិនបាន គាត់ក៏បានប្រាប់ចោរថាយកកន្ត្រៃកាត់កងដៃយកទៅចុះ ព្រោះគាត់ខ្លាចចោរបា.ញ់។បន្ទាប់ពីកាត់កងដៃបានហើយ ក្រុមចោរក៏បានប្រមូលលុយលក់ដូរអស់ និងបានទាញទ្វារបិទ រួចក្រុមចោរជិះម៉ូតូទៅទិសខាងត្បូងបាត់ ទើបម្ចាស់រត់តាមផ្លូវទ្វារក្រោយស្រែកអោយគេជួយ។ ភ្លាមៗនោះនគរបាលចុះមកដល់កន្លែងកើតហេតុសួរនាំដែរ តែពុំទាន់មានតម្រុយណាមួយពីក្រុមចោរនៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង