Banner KNP Detail Top

បុរស២នាក់ បងប្អូនបាននាំគ្នាមកផឹកស៊ី រួចក៏ដើរទៅជល់កែវអ្នកផឹកនៅក្បែរនោះ ហើយក៏ត្រូវជនបង្ក និងបក្សពួកមួយក្រុម ដោយមិនដឹងថា តើខឹងរឿងអ្វីឡើយ?

បុរស២នាក់ បងប្អូនបាននាំគ្នាមកផឹកស៊ី រួចក៏ដើរទៅជល់កែវអ្នកផឹកនៅក្បែរនោះ ហើយក៏ត្រូវជនបង្ក និងបក្សពួកមួយក្រុម ដោយមិនដឹងថា តើខឹងរឿងអ្វីឡើយ?

ភ្នំពេញ ៖ កាលពីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅកន្លែងលក់ទឹកត្នោតជូរមួយកន្លែង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រថយន្តរងគ្រោះដែលត្រូវបក្សពួកមួយក្រុមវាយនោះ ម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AX-2624 បើកបរដោយយុវជន២នាក់បងប្អូន។


ជនរងគ្រោះទាំង២នាក់ បាននិយាយប្រាប់ឱ្យដឹងថា «នៅមុនពេលកើតហេតុ ពួកគាត់បានមកផឹកស៊ី២នាក់បងប្អូន ដោយដាក់អស់មួយយួរ ខណៈពេលផឹកបានបន្តិច ក៏ស្រាប់តែមានជនមួយក្រុមមិនស្គាល់ បាននាំគ្នាយកដែកម៉ាឡេតធំមកវាយកញ្ចក់រថយន្តរបស់គាត់ ហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់តែម្ដង»។


បងប្អូនទាំង២នាក់ជាជនរងគ្រោះបានបន្តទៀតថា «ខណៈជនបង្កនាំគ្នាវាយរថយន្តរបស់គាត់នោះ គឺកន្លែងផឹកស៊ីរបស់បក្សពួកជនបង្កនៅមិនទាន់ចេញលុយនៅឡើយ តែពេលនោះក៏មាននារីម្នាក់បានចេញលុយជំនួស ហើយក៏នាំគ្នាចេញជាបន្តបន្ទាប់គ្នាទៅ ។ គ្រានោះ ពួកគាត់ (ជនរងគ្រោះជាម្ចាស់រថយន្ត) បានសួរទៅថៅកែលក់ទឹកត្នោតជូរ ហើយថៅកែក៏បានប្រាប់ថា ជនបង្ក និងបក្សពួកនោះធ្លាប់មកផឹកស៊ីជាច្រើនដងមកហើយ»។
ថៅកែលក់ទឹកត្នោតជូរ បាននិយាយប្រាប់ឱ្យដឹងដែរថា «មុនពេលភាគីបង្កវាយកញ្ចក់រថយន្ត គឺជនរងគ្រោះបាននាំគ្នាមកផឹកស៊ី ហើយដើរទៅជល់កែវអ្នកផឹកក្បែរនោះ ដោយមានស្រី និងមានប្រុស ហើយក៏មិនដឹងថា តើបក្សពួកជនបង្កខឹងរឿងអ្វីនោះទេ0x017d7 ទើបនាំគ្នាមកវា.យកញ្ចក់រថយន្តរបស់ជនរងគ្រោះដូច្នេះ ។
កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់កន្លែងកើតហេតុ ហើយធ្វើការសួរនាំនៅកន្លែងកើតហេតុ និងអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនបង្កនេះ យកមកចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង