សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្រុងកំពង់ឆ្នាំង

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្រុងកំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំង៖ ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៧និង២០នាទី កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។


ក្នុងកិច្ចប្រតិបត្តិការខាងលើ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់(ប្រុស) ដកហូត វត្ថុតាង ថ្នាំញៀន ចំនួន១៤ កញ្ចប់ ទូរសព្ទចំនួន២គ្រឿង ម៉ូតូ១គ្រឿង
លុយខ្មែរ ១៤លានរៀល ។
ជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង