Banner KNP Detail Top

ករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង កើតឡើងនៅចំណុចផ្លូវលំ ក្រុម៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ

ករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង កើតឡើងនៅចំណុចផ្លូវលំ ក្រុម៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ


ភ្នំពេញ÷ នៅ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង កើតឡើងនៅចំណុចផ្លូវលំ ក្រុម៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ហើយធ្វើឲ្យខូចខាតឆេះផ្ទះឈើលើថ្មក្រោម ទំហំ ៥ម៉ែត្រ X ២០ម៉ែត្រអស់ទាំងស្រុង និង;ស្លា .;ប់; មនុស្សចំនួន០១នាក់ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

នៅវេលាម៉ោង១:២០នាទីរសៀល ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៤គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៨ឡាន ស្មើរនឹង ៣២ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន សើ្មរនឹង ០៦ម៉ែត្រគូប, រថយន្តទីក្រុងជ្រោយចង្វារ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ឡាន ស្មេីរនឹង ០៨ម៉ែត្រគូប និងរថយន្តផ្សារទំនេីប អូឡាំព្យា ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ឡាន ស្មេីរនឹងនឹង ១២ម៉ែត្រគូប៕

 

អត្ថបទដែលជាប់ទាក់ទង