Banner KNP Detail Top

ល្បែងបញ្ជាល់មាន់ បង្កប់ក្នុងកាស៊ីណូទួលកន្តើយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកឲ្យពលរដ្ឋខ្មែរ និងជនជាតិយួន ចូលលេងតាមច្រកតំបន់ព្រំដែនធ្លក ចាក់ភ្នាល់ស៊ីសងខុសច្បាប់ យ៉ាងពេញបន្ទុក

ល្បែងបញ្ជាល់មាន់ បង្កប់ក្នុងកាស៊ីណូទួលកន្តើយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកឲ្យពលរដ្ឋខ្មែរ និងជនជាតិយួន ចូលលេងតាមច្រកតំបន់ព្រំដែនធ្លក ចាក់ភ្នាល់ស៊ីសងខុសច្បាប់ យ៉ាងពេញបន្ទុក


ស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅខ្សែបន្ទាត់ព្រំដែន ក្នុងភូមិទួលកន្តើយ សង្កាត់ព្រៃអង្គុញ់ ក្រុងបាវិត បានបញ្ជាក់ឲ្យដឹងថា អ្នកដែលហ៊ានបើកល្បែងបញ្ជាល់មាន់ខ្នាចធំនិងល្បែងផ្សេងៗជាច្រើនប្រភេទទៀត ប្រហែលជាមានខ្នងបង្អែក រឹងមាំនៅពីក្រោយ ទើបលោក អែម សុវណ្ណារិទ្ធ អធិការដ្ឋាននគរបាលក្រុងបាវិត មិនហ៊ានប៉ះពាល់ឡើយ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងភូមិទួលកន្តើយ រិះគន់ចំៗទៅលើអាជ្ញាធរពាក់ពន្ធ័ ក្នុងមូលដ្ឋាន និងសមត្ថកិច្ចនគរបាលច្រកតំបន់ព្រំដែនធ្លក ជាអ្នកបើកភ្លើងខៀវ ទើបម្ចាស់កាស៊ីណូ ហ៊ានគ្រៀងគរឲ្យពលរដ្ឋខ្មែរ និងជនជាតិយួន ចូលមកលេងល្បែងបញ្ជាល់មាន់ចាក់ភ្នាល់លេងស៊ីសងខុសច្បាប់ តាមអំពើចិត្ត។


ទោះបីប្រមុខរដ្ឋាភិបាលកម្ពុជា បានណែនាំចូលរួមទប់ស្កាត់នៅពេលកន្លងមក ឲ្យបិទល្បែងភ្នាល់ស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាម្ចាស់កាសុីណូ ទួលកន្តេីយ បេីកឲ្យខ្មែរ និងជនជាតិយួនចូលលេង ល្បែងបញ្ជាល់មាន់ភ្នាល់ដាក់លុយរាប់សិបលានដុង ក្នុង១គូរៗ ដោយឡែកសមត្ថកិច្ចក្នុងមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងបាវិត មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ នោះទេ។


ប្រជាពលរដ្ឋ រស់នៅភូមិទួលកន្តេីយ សង្កាត់ព្រៃអង្គុញ់ ក្រុងបាវិត អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងឧត្ដមសេនីយ៍ទោ ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យភាពមិនប្រក្រតីចំពោះ ម្ចាស់កាស៊ីណូ និងបក្សពួកអ្នកញៀនល្បែងបញ្ជាល់មាន់ខ្នាយដែក លក្ខណៈទ្រង់ទ្រាយធំ បង្ក្រាបជាបន្ទាន់ ដើម្បីបង្រឹងសន្តិសុខសង្គមសណ្ដាប់ធ្នាប់ជូនពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង