Banner KNP Detail Top

បាក់ស្រុតដីនិងផ្លូវបេតុងមាត់ស្ទឹងព្រែកត្នោត ខូចខាតជាង៣០ម៉ែត្រ ដែលជាផ្លូវសំខាន់មួយក្នុងភូមិព្រែកតាពៅ សង្កាត់ដេីមមៀន

បាក់ស្រុតដីនិងផ្លូវបេតុងមាត់ស្ទឹងព្រែកត្នោត ខូចខាតជាង៣០ម៉ែត្រ ដែលជាផ្លូវសំខាន់មួយក្នុងភូមិព្រែកតាពៅ សង្កាត់ដេីមមៀន

ក្រុងតាខ្មៅ ៖ នៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣នេះ ផ្លូវព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ផ្លូវនេះសំខាន់ណាស់ បងប្អូនប្រជាពលរដ្ឋនិងកូនសិស្សដេីរលែងកេីតហេីយប់ៗ។


ប៉ុន្មានថ្ងៃនេះ ភ្លៀងរាល់យប់ នៅព្រឹកព្រលឹមថ្ងៃទី១០នេះ ធ្វេីឲ្យមានការបាក់ស្រុតដីមាត់ច្រាំងស្ទឹងព្រែកត្នោត និងផ្លូវបេតុងមាត់ស្ទឹង ក្នុងភូមិព្រែកតាពៅ ប្រហែលជាង៣០ម៉ែត្រ ត្រូវរងការខូចខាតធ្ងន់ធ្ងរ ដែលផ្លូវនេះជាការខិតខំធ្វេីការជួសជុលរបស់អាជ្ញាធរភូមិនិងសង្កាត់កន្លងមក ប៉ុន្តែឥឡូវត្រូវបាក់ស្រុតខូចខាតធ្ងន់ធ្ងរណាស់ ៕

អត្ថបទដែលជាប់ទាក់ទង