Banner KNP Detail Top

អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នង អស់ទាំងស្រុង ដោយសារទុស្សេខ្សែភ្លើងសូឡា

អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នង អស់ទាំងស្រុង ដោយសារទុស្សេខ្សែភ្លើងសូឡា

ខេត្តរតនគិរី៖ ហេតុការណ៍ភ្លើងឆេះផ្ទះអស់ទាំងស្រុងនោះបានកើតឡើងនៅ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
ហេតុការណ៍អគ្គិភ័យលេបត្របាក់ផ្ទះនោះបណ្តាលខូចខាតអស់ផ្ទះមួយខ្នងដែលមានទំហំទទឹងប្រវែង៥ម៉ែត្របណ្តោយ៧ម៉ែត្រ ដំបូលប្រក់ស័ង្កសី និងជញ្ជាំងបាំងក្តារពាក់កណ្ដាល បាំងស័ង្កសីពាក់កណ្ដាលអស់ទាំងស្រុង ។ អគ្គិភ័យឆាបឆេះផ្ទះនោះ បណ្ដាលមកពីទុស្សេខ្សែភ្លើងសូឡាហើយនិងមានសាំងនៅក្បែរនោះចំនួនមួយកាន៣០ លីត្រទៀតទើបបណ្ដាលឱ្យឆាបឆេះយ៉ាងលឿនបែបនេះ ។


ប្រភពដែលបន្តថា ម្ចាស់ផ្ទះដែលឆាបឆេះនោះប្ដីឈ្មោះ ប៉ែន គួរ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានប្រពន្ធឈ្មោះ ពូ ទីសី ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងមានកូនចំនួនពីរនាក់ក្នុងបន្ទុក ។
សម្ភារៈដែលខូចខាតក្នុងហេតុការណ៍ភ្លើងផ្ទះនោះរួមមានផ្ទះទំហំ ៥ម៉ែត្រគុណ៧ ម៉ែត្រ ចំនួនមួយខ្នង, ស្រូវចំនួន៤០បេ, ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង, ប្លង់ដីចំនួន០៤ប្លង់, អត្តសញ្ញាណប័ណ្ណចំនួន០២សន្លឹក, កាតគ្រីម៉ូតូចំនួន០១សន្លឹក, ទូរស័ព្ទចំនួន ០១គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតផងដែរ។
ក្រោយកើតហេតុកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរស្រុកលំផាត់បានចុះទៅដល់បានស្រង់តួលេខនៃការខូចខាតដើម្បីជួយផ្គត់ផ្គង់នូវសម្ភារចំពោះមុខ។ ស្ថានភាពផ្លូវលំបាកហើយនៅឆ្ងាយដាច់ស្រយាលផងនោះ ទើបមិនអាចនាំយករថយន្តពន្លត់អគ្គិភ័យទៅជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើងបាន៕

អត្ថបទដែលជាប់ទាក់ទង