Banner KNP Detail Top

បង្ក្រាបករណីសញ្ចារកម្មចំនួន០៤ទីតាំង ខណ្ឌច្បារអំពៅ

បង្ក្រាបករណីសញ្ចារកម្មចំនួន០៤ទីតាំង ខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបករណីសញ្ចារកម្ម ចំនួន០៤ទីតាំង៖


១-ហាងម៉ាស្សាកោសជប់ (៩៩៩) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ០៥នាក់ (ស្រី ៤នាក់) និងជនសង្ស័យ ០១នាក់ (ស្រី)។
២-ហាងម៉ាស្សា (៧៧៧) ផ្ទះគ្មានលេខ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ០៤នាក់ (ស្រី)។
៣-ហាងម៉ាស្សា (៩៩៩៩) ផ្ទះលេខ១១០០ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ០៣នាក់ (ស្រី) និងជនសង្ស័យ ០១នាក់ (ស្រី)។
៤-ហាងម៉ាស្សាកោសជប់ (៩៩៩៩) ផ្ទះលេខ០១ ផ្លូវ ១១៤ ភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ឆែកឆេររកឃើញជនរងគ្រោះ ០៣នាក់ (ស្រី) និងជនសង្ស័យ ០១នាក់ (ស្រី)។
ជនរងគ្រោះ និងជនសង្ស័យ រួមទាំងវត្ថុតាងប្រគល់ឲ្យនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការបន្ត៕

អត្ថបទដែលជាប់ទាក់ទង