Banner KNP Detail Top

លោក គង់ សម័យ ដែលជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ បានប្រាប់ថា ដោយទទួលបានដំណឹងធ្លាក់ខ្លួនឈឺព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ តារារ៉េប វណ្ណដា ក៏បានចុះទៅសួរសុខទុក្ខដោយផ្ទាល់

លោក គង់ សម័យ ដែលជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ បានប្រាប់ថា ដោយទទួលបានដំណឹងធ្លាក់ខ្លួនឈឺព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ តារារ៉េប វណ្ណដា ក៏បានចុះទៅសួរសុខទុក្ខដោយផ្ទាល់

បើតាមការបញ្ជាក់ឲ្យដឹងពី លោក គង់ សម័យ ដែលជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ បានប្រាប់ថា ដោយទទួលបានដំណឹងធ្លាក់ខ្លួនឈឺព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ តារារ៉េប វណ្ណដា ក៏បានចុះទៅសួរសុខទុក្ខដោយផ្ទាល់ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នំា២០២៣។

ប្រាកដណាស់ វណ្ណដា បច្ចុប្បន្នគឺជាតារាចម្រៀងរ៉េបដែលមិនត្រឹមតែសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ លោកក៏ក្តាប់បានឱកាសច្រើនក្នុងការចេញទៅច្រៀងក្រៅប្រទេសទៀតផង។ ទាំងនេះបានសបញ្ជាក់ឲ្យឃើញថា វណ្ណដា កំពុងមានឥទ្ធិពលលេចធ្លោលើវិស័យចម្រៀងបច្ចុប្បន្ន។
លោក គង់ សម័យ បានបង្ហោះខ្លឹមសារអមរូបភាពខ្លីថា «”i dol VannDa បានមកសួរសុខទុក្ខលោកតា គង់ ណៃ”។ អរគុណប្អូនប្រុសអាយដល VANN DA វណ្ណដា ដែលបានមកសួរសុខទុក្ខលោកពុក គង់ ណៃ»។ បើតាមការបញ្ជាក់បន្ថែម គឺ លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បច្ចុប្បន្នកំពុងមានជំងឺសួត និងជំងឺទឹកនោមផ្អែម សម្រាកនៅគេហដ្ឋានភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។ ដូចអ្នកគាំទ្រធ្លាប់ដឹងហើយថា ស្នាដៃបទចម្រៀងដំបូងពុំធ្លាប់មានរបស់តារារ៉េប វណ្ណដា ដែលបានចាប់ដៃគូជាមួយលោកតា គង់ ណៃ ក្នុងបទចម្រៀងមានចំណងជើងថា « Time to Rise » កាលពីកន្លងទៅ បានផ្ទុះការគាំទ្រខ្លាំងលើស្រទាប់មហាជនទូទៅ។ ហេតុផលនេះ ទើប វណ្ណដា តែងដឹងគុណចំពោះព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។

សូមជម្រាបថា លោក វណ្ណដា ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងរ៉េបវ័យក្មេងដែលបច្ចុប្បន្នកំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងទាំងទីផ្សារក្នុង និងក្រៅស្រុក។ វណ្ណដា ក៏ជាតារាចម្រៀងខ្មែរមួយរូប បានធ្វើឲ្យប្រទេសជិតខាងជាច្រើនស្គាល់តម្លៃសិល្បៈនៅកម្ពុជា ព្រោះលោកតែងនាំយកវប្បធម៌ អរិយធម៌ខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិ ឲ្យពិភពលោកបានដឹង និងទទួលស្គាល់៕

អត្ថបទដែលជាប់ទាក់ទង