Banner KNP Detail Top

សម្តេចធិបតី៖ កសាងមូលធនមនុស្ស ត្រូវផ្ដោតលើកត្តាសំខាន់ៗពីរ គឺកត្តាសុខភាព និងកត្តាសមត្ថភាព

សម្តេចធិបតី៖ កសាងមូលធនមនុស្ស ត្រូវផ្ដោតលើកត្តាសំខាន់ៗពីរ គឺកត្តាសុខភាព និងកត្តាសមត្ថភាព

ភ្នំពេញ៖ នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ នៅសណ្ឋាគាសុខា រាជធានី ភ្នំពេញ បានថ្លែងថា បើនិយាយអំពីការកសាងមូលធនមនុស្ស ត្រូវផ្ដោតយកចិត្តទុកដាក់ ទៅលើកត្តាសំខាន់ៗចំនួនពីរ គឺកត្តាសុខភាព និងកត្តាសមត្ថភាព។

សម្តេចបានបន្តថា ដូច្នេះដើម្បីចូលរួមកសាងមូលដ្ឋានមនុស្ស ឱ្យទទួលបានជោគជ័យ នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជា ដាក់ឱ្យអនុវត្តជាផ្លូវការ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត និងដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕

អត្ថបទដែលជាប់ទាក់ទង